Banner KNP Detail Top

ប៉ូលិសផ្កាយ ២ ម្នាក់ បេីកបររថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹង ឡេីងលេីសួនច្បារវិមានឯករាជ្យ រួចជ្រុលទៅបុកអ្នករុញរទះលក់ទឹកសុទ្ធ

ប៉ូលិសផ្កាយ ២ ម្នាក់ បេីកបររថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹង ឡេីងលេីសួនច្បារវិមានឯករាជ្យ រួចជ្រុលទៅបុកអ្នករុញរទះលក់ទឹកសុទ្ធ


ភ្នំពេញ: ហេតុការណ៍នេះកេីតឡេីង នៅម៉ោងប្រមាណជាង៩យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ នគរបាលថ្នាក់ឧត្តមសេនីយ៍ម្នាក់ បេីកបររថយន្តទំនេីបក្នុងស្ថានភាពស្រវឹងឡេីងលេីសួនច្បារវិមានឯករាជ្យ រួចជ្រុលទៅបុកអ្នករុញរទះលក់ទឹកសុទ្ធ។ ចចំណែកប្រជាពលរដ្ឋដេីរលេងកម្សាន្តនិងអ្នកហាត់ប្រាណនៅក្បែរកន្លែងកើតភ័យលោះព្រលឹង។
រថយន្តបង្កម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 ពណ៌ស។ អ្នកបេីកបរ
ឈ្មោះ យិន លីម ជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ។ បេីកបរក្នុងស្ថានភាពស្រវឹង។


ចំណែកអ្នករុញរទេះលក់ទឹកសុទ្ធមិនរងរបួសនោះទេ ដោយសារគេចផុត។
ប្រជាពលរដ្ឋកន្លែងកេីតហេតុបានរិះគន់មន្ត្រីនគរបាលផ្កាយពីររូបនោះ និងសំណូមពរដល់ថ្នាក់លេីមេត្តាពិនិត្យ និងចាតិវិធានការ ឬដាក់វិន័យកងកម្លាំងលេីមន្ត្រីរូបនោះផង ។សំណាងហេីយដែលបុករទេះរុញលក់ទឹកសុទ្ធ (ទៅមុខលែងរួច) កុំអីមិនដឹងបុករះបង្កគ្រោះថ្នាក់ដល់មនុស្សដេីរហាត់ប្រាណ និងដេីរកម្សាន្តប៉ុន្មាននាក់ទេ៕

អត្ថបទដែលជាប់ទាក់ទង