Banner KNP Detail Top

ឃាត់ខ្លួន ក្រុមជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ នៅកំពង់ស្ពឺ

ឃាត់ខ្លួន ក្រុមជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ នៅកំពង់ស្ពឺ


ខេត្តកំពង់ស្ពឺ៖ ឃាត់ខ្លួន ក្រុមជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ បានធ្វើឡើងកាលពី ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុខាងត្បូងរង្វង់មូលផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
កាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីលួចម៉ូតូមួយកើតឡើងដែលបង្ករដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាចំនួន០២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥( C125) ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កណ្តាល 1D.7795 ដែលជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ វ៉េង ហៀង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជិះយកទៅបាត់។
ក្រោយពីបានទទួលព័ត៌មានភ្លាមៗលោកបានដឹកនាំ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៥ ធ្វើការល្បាតស្ទាក់ ដេញប្រផាប់ ចាប់ប្រភីង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះខាន់ សាមិត្ត ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិទំលាប់ ឃុំស្គុះ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ត្រង់ចំណុច ខាងត្បូងរង្វង់មូលផ្សារកន្តួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចាប់យកបានសម្ភារៈវត្ថុតាងម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥(C125 )ពណ៌ខ្មៅស៊េរីឆ្នាំ២០១១ បិទតែមឡើង ស៊េរីឆ្នាំ២០២១គ្មានផ្លាកលេខ(ដែលម៉ូតូជិះធ្វើសកម្មភាព) និងដាវចំនួន០១ដើម(លាក់ក្រោមកែបម៉ូតូ)។ ភ្លាមៗនោះកម្លាំង សមត្ថកិច្ចរបស់លោកបានកំពុងបន្តដេញប្រផាប់ ចាប់ប្រភីង ទៅដល់ចំណុចភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានស្ទាក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតកំពុងផ្តួលម៉ូតូ ហើយព្យាយាមរត់គេចខ្លួននោះមានឈ្មោះ បាន សាវធីម ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងបានដកហូតសម្ភារៈ វត្ថុតាងម៉ូតូ០១គ្រឿម៉ាកហុងដាសេ១២៥ ឍពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ផ្លាក លេខកណ្តាល1D.7795 ជាម៉ូតូរបស់ជនរងគ្រោះ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ និងដកហូតសម្ភារៈ ម៉ូតូ០២គ្រឿងក្នុងនោះម៉ូតូជនរងគ្រោះ០១គ្រឿង ដាវ០១ដើម និងមួកសុវត្ថិភាពរបស់ជនសង្ស័យ០១ពណ៌សរ មួយផងនោះ។
បច្ចុប្បន្នកំពុងសួរនាំ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង