Banner KNP Detail Top

កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ បានជិះប្រដេញតាមឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលព្យាយាមជិះម៉ូតូរត់គេចខ្លួនតាំងពីខណ្ឌមានជ័យ រហូតឃាត់ខ្លួនបាន នៅក្នុងខណ្ឌពោធិ៍សែនជ័យ

កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ បានជិះប្រដេញតាមឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលព្យាយាមជិះម៉ូតូរត់គេចខ្លួនតាំងពីខណ្ឌមានជ័យ រហូតឃាត់ខ្លួនបាន នៅក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចទល់មុខកងពលតូចដឹកជញ្ជួនលេខ៩៩ តាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការជិះល្បាតនៅមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានដោយប្រការណាមួយ។ ខណៈពេលដែលជិះដល់ចំណុចច្រកទីលានចាក់សំរាមចាស់ តាមបណ្ដោយផ្លូវលំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កម្លាំងល្បាតក៏បានប្រទះឃើញជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1HZ-2264 ដែលជិះដឹកគ្នាក្នុងលក្ខណៈសង្ស័យ ហើយកម្លាំងល្បាតក៏បានហៅឲ្យឈប់ដើម្បីធ្វើការឆែកឆេរ តែជនសង្ស័យទាំងពីរនាក់នោះមិនព្រមឈប់នោះទេ បែរជាព្យាយាមជិះរត់គេចខ្លួនទៅវិញ ប៉ុន្តែត្រូវបានសមត្ថកិច្ចជិះដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុ ទើបសមត្ថកិច្ចអាចធ្វើការស្ទាក់ចាប់ជនសង្ស័យទាំងពីរនាក់នោះបាន បន្ទាប់ពីក៏មានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចុះមកជួយធ្វើការសហការថែមទៀតផង។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីធ្វើការសាកសួរ និងធ្វើតេស្ដទឹកនោមរកសារធាតុញៀន ព្រមទាំងចាត់ការទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង