ឃាត់បុរសម្នាក់ ករណីប្រើប្រាស់ថ្នាំញៀន នៅបាត់ដំបង
ឃាត់បុរសម្នាក់ ករណីប្រើប្រាស់ថ្នាំញៀន នៅបាត់ដំបង
ខេត្តបាត់ដំបង៖ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២៥ ខែមករា ឆ្នាំ២០២៣ ដោយសារតែគ្រឿងញៀន បានបំផ្លាញគ្រួសារ និងអនាគតអ្នក ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ខណៈបុរសម្នាក់ បានប្រើប្រាស់ថ្នាំញៀនច្រើនហួសកម្រិតបណ្ដាលឱ្យបាត់បង់ស្មារតីលែងស្គាល់បងប្អូន ត្រូវកម្លាំងនគរបាលក្រុងបាត់ដំបង ចាប់បញ្ជូនទៅមណ្ឌលកែប្រែ។
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននរគបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កាលពីរសៀលថ្ងៃ២៤ ខែមករាម្សិលមិញ បានឃាត់ខ្លួនមុខសញ្ញា ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ឈ្មោះ អ៊ុន សៀន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
កម្លាំងនគរបាលក្រុងបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹងនិងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល៕