អគ្គិភ័យឆេះផ្ទះលក់ដូរនៅជាន់ទី១ ផ្អើលអ្នកធ្វើដំណើរ នៅផ្សារវាលយន្ត និងប្រជាពលរដ្ឋ
អគ្គិភ័យឆេះផ្ទះលក់ដូរនៅជាន់ទី១ ផ្អើលអ្នកធ្វើដំណើរ នៅផ្សារវាលយន្ត និងប្រជាពលរដ្ឋ
ខេត្តស្វាយរៀង: ហេតុការណ៍នេះបានកើតឡើង កាលពី ថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ ស្ថិតនៅខាងជើងផ្សារវាលយន្តក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ករណីអគ្គិភ័យឆេះផ្ទះលក់ដូរនៅជាន់ទី១ផ្អើលអ្នកធ្វើដំណើរនៅផ្សារវាលយន្ត និងប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍ជួយបាញ់ពន្លត់ ខណៈមិនទាន់ដឹងថាមកមូលហេតុអ្វីនៅឡើយ។
ហេតុការណ៍អគ្គិភ័យនេះក៏មានវត្តមានលោកស្នងការនគរបាលខេត្ត លោកណុប ចំរើនអភិបាលក្រុងដឹកនាំចុះបញ្ជាផ្ទាល់និងសមត្ថកិច្ចទាំង៣ស្ថាប័ន និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើអន្តរាគមន៍ជួយបាញ់ពន្លត់រហូតដល់ម៉ោង១១ព្រឹកមិនទាន់រលត់ដោយមានផ្សែងហុយចេញពីជាន់ទី១ផ្ទះលក់ដូរនៅឡើយ៕