Banner KNP Detail Top

ករណីហិង្សា ពីរនាក់បងប្អូនបង្កើត ព្រួតគ្នាកាប់លើបុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ នៅត្បូងឃ្មុំ

ករណីហិង្សា ពីរនាក់បងប្អូនបង្កើត ព្រួតគ្នាកាប់លើបុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ នៅត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិមែកពុក ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ គឺឈ្មោះ ឃ្លឹង ឌឿង ហៅពៅ ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឃ្លឹង ញ៉ា ភេទប្រុសអាយុ ២៦ឆ្នាំ បានធ្វើសកម្មភាពចូលទៅកាប់បុរសម្នាក់ដល់ក្នុងផ្ទះធ្វើឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
មុនពេលកើតហេតុជនសង្ស័យឈ្មោះ ឃ្លឹង ញ៉ា និងឈ្មោះ ឃ្លឹង ឌឿង ហៅពៅ ខឹងជនរងគ្រោះមិនព្រមមកផឹកស្រាជាមួយគ្នា ដោយជនរងគ្រោះឆ្លើយប្រាប់ថា មិនទៅទេ ព្រោះកំពុងរវល់ធ្វើម៉ូតូ។ ខណៈនោះជនបង្កទាំងពីរនាក់បងប្អូនបង្កើតក៏បានទៅផឹកស្រា លុះដល់ពេលស្រវឹងស្រា ជនសង្ស័យក៏បានមកផ្ទះជនរងគ្រោះ ស្រាប់តែទាស់ពាក្យសម្ដីគ្នាម្ដងទៀតរហូតឈានដល់ការកាប់ជនរងគ្រោះជាច្រើនកាំបិតដល់ក្នុងផ្ទះរហូតធ្វើឲ្យជនរងគ្រោះរងរបួសពេញដងខ្លួនយ៉ាងធ្ងន់ធ្ងរតែម្ដង។
ជនរងគ្រោះឈ្មោះ សេន សុចហួរ ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិឃុំកើតហេតុ បច្ចុប្បន្នត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះថា ជនសង្ស័យទាំងពីរនាក់ជាបងប្អូនបង្កើតនឹងគ្នា ដែលបច្ចុប្បន្នកំពុងរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ប្រភពដដែលបានឲ្យដឹងថា ប្រពន្ធរបស់ជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្ដឹងនៅឡើយ ដោយគាត់កំពុងយកប្ដីទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណា គាត់បានស្នើសុំឲ្យសមត្ថកិច្ចជួយចាត់វិធានការតាមផ្លូវច្បាប់លើជនសង្ស័យទាំងពីរនាក់ ដែលមានឈ្មោះដូចនៅខាងលើនេះផង៕

អត្ថបទដែលជាប់ទាក់ទង