ឥឡូវសមត្ថកិច្ចចាប់ហើយ ករណីហិង្សាលើសាមណេរ ដោយភិក្ខុ នួន ឆានី ដែលប្រើហិង្សាលើសាមណេរ ដោយយកចានវាយលើសីស(ក្បាល)សាមណេរ បណ្ដាលឱ្យមានរបួស

តាកែវ ៖ សូមប្រគេន និងជូន ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម សាធារណៈជនទូទៅឱ្យបានជ្រាបថា ករណីហិង្សាលើសាមណេរ ដោយភិក្ខុ នួន ឆានី អាយុ ៣២ឆ្នាំ ដែលប្រើហិង្សាលើសាមណេរ ដោយយកចានវាយលើសីស(ក្បាល)សាមណេរ បណ្ដាលឱ្យមានរបួស ដែលប្រព្រឹត្តនៅវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅវត្តទ្រព្យគរ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ សាលាអនុគណស្រុកបាទី បានផ្សឹកភិក្ខុរូបនោះរួចរាល់ហើយ និងបានប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន ដោះស្រាយតាមនីតិវិធីច្បាប់បន្ត។
លោកភិក្ខុសង្ឃ នួន ឆានី ដែលជាសូត្រឆ្វេងនៃវត្ត ទ្រព្យគរ បាន ចាប់ វ៉វ៉ៃបោក លោក កូន នេន នឹង យក ចាន វាយ ព្រះកេស ហើយ ប្រាប់ ថា នេះ ជា ការ ប្រៀនប្រដៅ អប់រំ ដែលស្ថិតនៅ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
ករណីនេះទទួលបានប្រភពពីតេជគុណ ប៊ុត ចាន់ថាច បានឲ្យដឹងថា ភាគីបង្កត្រូវមន្ត្រីសង្ឃចាប់ផ្សឹក ហើយសងជំងឺចិត្តមួយលានរៀលបញ្ចប់រឿង ចំណែកភាគីលោកនេន បានដេរប្រកេសរួចទៅសម្រាកព្យាបាលនៅផ្ទះញោមលោកហើយ ៕