Banner KNP Detail Top

បុរសម្នាក់ឃាត់ខ្លួន យកទៅសួរនាំ បន្ទាប់ពីបើករថយន្តមួយគ្រឿង មកផ្ទះស្ត្រីម្នាក់ជាសង្សារ តែពេលមកដល់ខាងស្រី មិនបើកទ្វារឲ្យចូល ស្រែកឡូឡាផ្អើលអ្នកជិតខាង និងបង្កជម្លោះ ព្រមទាំងហិង្សា

បុរសម្នាក់ឃាត់ខ្លួន យកទៅសួរនាំ បន្ទាប់ពីបើករថយន្តមួយគ្រឿង មកផ្ទះស្ត្រីម្នាក់ជាសង្សារ តែពេលមកដល់ខាងស្រី មិនបើកទ្វារឲ្យចូល ស្រែកឡូឡាផ្អើលអ្នកជិតខាង និងបង្កជម្លោះ ព្រមទាំងហិង្សា


ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២៣ បុរសម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីបើករថយន្តមួយគ្រឿងមកផ្ទះស្ត្រីម្នាក់ជាសង្សារតែពេលមកដល់ខាងស្រីមិនបើកទ្វារឲ្យចូល ក៍ស្រែកឡូឡាផ្អើលអ្នកជិតខាង និងបង្កជម្លោះព្រមទាំងហិង្សាទៅលេីប្អូនប្រុសខាងស្រីឡេីងប៉ោងមុខ នៅចំណុចផ្ទះខាងស្រី ភូមិ ១០០ ខ្នង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនបង្កនេះ មានឈ្មោះ ឈួន ណារ៉ុង ភេទប្រុសអាយុ៥០ឆ្នាំជាង មុខរបរធ្វើការនៅក្រសួងអប់រំយុវជននិងកីឡា។ ចំណែកជនរងគ្រោះមានឈ្មោះហេង បូរិ ភេទប្រុស អាយុ ៣៩ឆ្នាំ។

សម្ដីស្ត្រីដែលត្រូវជាសង្សារបុរសនេះ បានប្រាប់ឲ្យដឹងថា រូបគាត់និងបុរសរូបនោះធ្លាប់មានទំនាក់ទំនងស្នេហាក្លាយសង្សារជាមួយគ្នា រយៈពេលមួយឆ្នាំកន្លងមកហើយ ដោយមួយរយ:ពេលចុងក្រោយនេះ រូបគាត់បានផ្ដាច់ទំនាក់ទំនងស្នេហានិងគ្នា តែខាងប្រុសចេះតែមករកគាត់ តែរូបគាត់មិនចង់ជួបនឹងបានគេចវេសពីបុរសនេះរហូត ដោយមិនចង់ជួបឡើយ ។ លុះដល់ថ្ងៃកើតហេតុនេះ ស្រាប់តែបុរសខាងលើនោះបានបើករថយន្តមួយគ្រឿងមកដល់ផ្ទះរបស់គាត់ ហើយក៏បានគោះទ្វារស្រែកហៅគាត់ឲ្យបើកទ្វារឲ្យតែរូបគាត់មិនបើកឲ្យចូល ស្រាប់តែបុរសនេះ បានស្រែកឡូឡាផ្អើលអ្នកជិតខាង ពេលនោះរូបគាត់មើលសភាពមិនស្រួលក៏បានខលហៅប្អូនប្រុសគាត់ឲ្យមកជួយមើលផង ខណៈប្អូនប្រុសគាត់មកដល់ក៏បានប៉ះទង្គិចសម្ដីជាមួយបុរសនេះ ក៏កើតជាហិង្សាវាយទៅលើប្អូនប្រុសរបស់គាត់មួយដៃបណ្ដាលឲ្យប៉ោងមុខម្ខាង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលរួចបាននាំគ្នាទំនាក់ទំនងទៅសមត្ថកិច្ចភ្លាមៗ។

សមត្ថកិច្ចបានចុះមកដល់បានធ្វើការឃាត់ខ្លួនជនបង្កយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីធ្វើការសួននាំ និងធ្វើកំណត់ហេតុបញ្ជូនបន្តដើម្បីចាត់ការទៅតាមនិតិវិធី។ចំណែកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងប៉ិស្តិ៍នគរបាលទឹកថ្លា ឱ្យសមត្ថកិច្ចជួយរកយុត្តិធម៏ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង