Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យសាកលវិទ្យាល័យទាំងអស់ទាំងរដ្ឋ និង ឯកជនខិតខំបង្កើនគុណភាពអប់រំ ឲ្យសក្តិសមទៅសមត្ថភាព និងសញ្ញាបត្រនិងសម្លៀកបំពាក់ដែលគេពាក់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យសាកលវិទ្យាល័យទាំងអស់ទាំងរដ្ឋ និង ឯកជនខិតខំបង្កើនគុណភាពអប់រំ ឲ្យសក្តិសមទៅសមត្ថភាព និងសញ្ញាបត្រនិងសម្លៀកបំពាក់ដែលគេពាក់

  

ភ្នំពេញ: នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យសាកលវិទ្យាល័យទាំងអស់ទាំងរដ្ឋ និង ឯកជនខិតខំបង្កើនគុណភាពអប់រំ ឲ្យសក្តិសមទៅសមត្ថភាព និងសញ្ញាបត្រនិងសម្លៀកបំពាក់ដែលគេពាក់។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្រាប់កម្ពុជាគឺយើងត្រូវបន្តការខិតខំ, ឥឡូវយើងមានបរិមាណហើយបើគិតត្រឹមសប្តាហ៍នេះយើងមាននិស្សិតប្រមាណមួយម៉ឺននាក់ដែលបានទទួ លសញ្ញាបត្រ។ យើងមានហើយបរិមាណ ប៉ុន្តែបញ្ហាគុណភាពត្រូវយកចិត្តទុកដាក់បន្ថែម។
សម្តេចតេជោ ហ៊ុន សែនបានអំពាវនាវ ឲ្យគ្រប់សាកលវិទ្យាល័យទាំងអស់ ទាំងឯកជន និង រដ្ឋត្រូវយកចិត្តទុកដាក់ទៅ លើការពង្រឹងគុណភាពនៃការសិក្សា។ ក្រសួងអប់រំក៏កំពុងខិតខំតាមរយៈការ រៀបចំសាលាចំនាន់ថ្មី ។
សម្តេចតេជោបន្តថាជាការពិតហើយថាដោយសារមានបរិមាណទើបយើងអាចរកគុណភាពឃើញ។ព្រោះបើមិនមានបរិមាណទេគឺយើងមិនអាចមានគុណភាពនោះទេ ។ ដូច្នេះគុណភាពវាចាប់ ផ្ដើមពីបរិមាណនេះឯងដែលមួយឆ្នាំៗមាននិស្សិតចូលដល់ម៉ឺននាក់បានបញ្ចប់ការសិក្សា ។ប៉ុន្តែសួរថាអ្នកដែលពូកែមានប៉ុន្មាននាក់? ចំណុចនេះគឺជាចំណុចដែលយើងត្រូវរកចម្លើយមួយដើ ម្បីឆ្លើយតប។ សម្តេចបន្តថានៅក្នុងសាលាមិនប្រាកដថាយើងពូកែនោះទេ ។ ប៉ុន្តែនៅពេលចេញធ្វើការងារនោះទើបជាការសាក ល្បងសមត្ថភាពពិត ៕

អត្ថបទដែលជាប់ទាក់ទង