ឃើញប្អូនធ្លាក់ទឹក បងស្រី បងប្រុស នំាគ្នាជួយទាញដៃប្អូន តែធ្លាក់ចូលទឹកទាំងអស់គ្នា នៅរតនគិរី
ឃើញប្អូនធ្លាក់ទឹក បងស្រី បងប្រុស នំាគ្នាជួយទាញដៃប្អូន តែធ្លាក់ចូលទឹកទាំងអស់គ្នា នៅរតនគិរី
ខេត្តរតនគិរី ៖ មហាជន និងអ្នកនិយមលេងហ្វេសប៊ុក ហាក់មានការសោកស្ដាយ និងនាំគ្នាតក់ស្លុតចិត្តយ៉ាងខ្លាំង ក្រោយពេលបានប្រទះឃើញមានប្រភពពីគណនីហ្វេសប៊ុករបស់ស្ត្រីម្នាក់ បានចេញមុខមកបង្ហោះសារបង្ហាញនូវក្តីរន្ធត់ចិត្តជាប៉ុនពេក និងក្រៀមក្រំចិត្តជាខ្លាំង បន្ទាប់ពីទទួលបាននូវដំណឹងដែលស្ទើរតែមិនអាចទទួលបានដ៏អកុសលមួយ ដោយបានដឹងថា ក្មួយប្រុស និងក្មួយស្រីរបស់ខ្លួន ដែលត្រូវជាបងប្អូននឹងគ្នា បានធ្លាក់លង់ទឹកស្លា.ប់ទាំងបងទាំងប្អូនទាំង២នាក់តែម្តង ដែលស្ថិតនៅឯរមណីយដ្ឋានមួយកន្លែង ក្នុងខេត្តរតនគិរីតែម្ដង រហូតធ្វើអោយពុកម៉ែបងប្អូនដែលបានលឺហើយ ស្ទើរតែគាំងស្មារតីគ្រប់ៗគ្នា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ ។
ប្រភពពីសាច់ញាតិនេះ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Sonary Song» បានចេញមុខមកបង្ហោះរូបប៉ុន្មានសន្លឹកនូវទិដ្ឋភាពក្នុងហេតុការណ៍ដែលបានកើតឡើង ដោយមានមនុស្សម្នាជាច្រើននាក់បាននាំគ្នាចុះទៅជួយរាវរកបងប្អូនដែលបានធ្លាក់ទឹកនោះ និងថែមទាំងបានបង្ហាញរូបភាពខ្លះៗទៀតនៅក្នុងពិធីបុណ្យស.ពផងដែរ។ មិនតែប៉ុណ្ណោះគណនីនេះ ក៏បានសរសេរសារប៉ុន្មានឃ្លានិយាយពាក្យពេចន៍ដ៏សែនរំជួលចិត្តទាំងក្តីសោកស្តាយ និងអួលដើម.កយ៉ាងដូច្នេះថា «ពិតជាសង្វេគខ្លាំងណាស់ សែនអាណិតក្មួយ សូមក្មួយទៅឲ្យសុខស្ងប់ណាក្មួយ ព្រោះតែឃើញប្អូនធ្លាក់ទឹក ទឹកចិត្តបងស្រីបងប្រុសមិននៅកន្តើយចុះជួយទាញដៃប្អូន តែជាអកុសល ក៏បានធ្លាក់ទឹកទាំអស់គ្នា។ សូមអរគុណបងៗសមត្ថកិច្ច និងបងៗចុះមុជទឹក បានធ្វើការរាវរកឃើញ សពឱបគ្នា២នាក់បងប្អូនយ៉ាងស្អិតល្មួត ហើយសពបានធ្វើបុណ្យតាមប្រពៃណីនៅភូមិកាតី ជិតភូមិថ្មីបរកែរ»។ ហ្វេសប៊ុកខាងលើ ក៏បានបន្តនៅក្នុងខមិនទៀតថា «នាងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានជួយរំលែកទុក្ខដ៍សែនក្រៀមក្រំនេះ ។
បន្ទាប់ពីបានឃើញដូចនេះហើយភ្លាម ក៏មានអ្នកចូលទៅខមិនទាំងមានការសោកស្ដាយគ្រប់ៗគ្នាថា «កូនអ្នកណាចែ ស្អាតណាស់មិនគួរអាយុខ្លីទេ» «ខ្ញុំពិតជាចូលរួមសោកស្ដាយខ្លាំងណាស់ គ្រាន់តែបានឃើញហើយស្លុតចិត្តតែម្ដង ហើយក៏សូមជូនពរដល់វិញ្ញាណក្ខន្ធពួកគាត់ទាំងពីរបានទៅកាន់សុគតិភពកុំបីខាន» «អាណិតណាស់ ធ្លាប់តែសើចសប្បាយ អាលូវត្រូវបែករហូតហើយ» «ខ្ញុំពិតជាមានសេចក្តីក្តុកក្តួលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកមួយនេះ ក្នុងនាមជាមិត្តចាស់ដែលបានឃើញស្រីមុំ និងប្អូនប្រុស ជួបរឿងអកុសលបែបនេះ កែវភ្នែកក្រហមរបស់លោកឪពុកបានបង្ហាញពីក្តីស្រឡាញ់ និងសេចក្តីឈឺចាប់ឥតឧបមាចំពោះការបាត់បង់កូនៗជាទីស្រឡាញ់ចេញពីទ្រូង ខ្ញុំសូមចូលរួមរំលែកនូវទុក្ខសោកជាមួយក្រុមគ្រួសារស្រីមុំ សូមកុសលផលបុណ្យ និងអនិសង្ឃដែលបានសាង សូមបានជួយប្អូនទាំងពីរបានកើតនៅទីឋានដ៏ប្រសើរជាងនេះ» «ពិតជាស្រណោះណាស់ មិនគួរណាជួបរឿងអញ្ចឹងទេ» «តើប៉ាម៉ាក់ស្លុតចិត្តយ៉ាងណាទេ? បើនាំគ្នាទៅម្តងពីរនាក់យ៉ាងនេះ កំពុងពេញស្រលាញ់ទៅចាកចេញទាំងមិនអស់ចិត្តបែបនេះ សូមចូលរួមសោកស្តាយផង»។
អ្នកខ្លះទៀតបាននិយាយថា គ្រោះថ្នាក់កើតឡើងមើលមិនឃើញ សូមធ្វើការប្រុងប្រយ័ត្នចំពោះតំបន់ទឹកហូរបែបនេះ ទឹកនឹងហូរលឿនគំហុក ប្រសិនបើមានភ្លៀង ឬរលឹមក៏ដោយ ចំពោះសំលៀកបំពាក់ ខោខូយប៊យ ជាសំលៀកមិនត្រូវបានណែនាំសម្រាប់ការលេង ឬហែលទឹកទេ សូមចូលរួមរំលែកទុកដល់គ្រួសារសពផង និងនៅមានពាក្យអាណិតអាសូរជាច្រើនទៀត ដែលយើងមិនអាចរៀបរាប់អស់៕