Banner KNP Detail Top

បង្រ្កាបបទល្មើសឈើ១៤សន្លឹក ស្មើជាង៤ម៉ែត្រគូប នៅស្ទឹងត្រែង

បង្រ្កាបបទល្មើសឈើ១៤សន្លឹក ស្មើជាង៤ម៉ែត្រគូប នៅស្ទឹងត្រែង

ស្ទឹងត្រែង: នៅថ្ងៃទី២៦ខែមករាឆ្នាំ២០២៣ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានសហការជាមួយអាជ្ញាធរ ភូមិរំដេង ឃុំចំការលើ ប៉ុស្តិ៍រដ្ឋបាលឃុំចំការលើនៃស្រុកថាឡាបរិវ៉ាត់ ក្រោមការសម្របសម្រួលនិតិវីធីដោយលោក ជា សុភក្រ្ត័ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្រ្កាបបទល្មើសឈើ១៤សន្លឹកស្មើជាង៤ម៉ែត្រគូប។
បង្រ្កាបការសន្និធិឈើអារប្រភេទលេខ២ គឺប្រភេទឈើទាល ចំនួន១៤សន្លឹកស្មើនិង៤.៤៧៩ម៉ែត្រត្រីគុណ ដែលបានសន្និធិគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនៅចំណុច UTM(5801401-492835)ស្ថិតនៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកនាយផ្នែករដ្ឋបាលព្រៃឈើ បានឲ្យដឹងទៀតថា តាមការបញ្ជាក់របស់លោកមេភូមិនិងប៉ុស្តិ៍រដ្ឋបាលចំការលើថាឈើអារចំនួន១៤សន្លឹកនោះជារបស់ជនម្នាក់ដែលគេស្គាល់ត្រឹមឈ្មោះថា ញ៉ ជនជាតិខ្មែរឥស្លាម នៅខេត្តកំពង់ចាម ។ ក្រុមការងារបានសម្រេចដឹកជញ្ជូនវត្ថុតាងទាំងអស់មករក្សាជាបណ្តោះអាសន្ននៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង និងចងក្រងសំណុំរឿងតាមនិតិវិធីនៃច្បាប់ស្តីពីព្រៃឈើ៕

អត្ថបទដែលជាប់ទាក់ទង