ឃាត់ខ្លួនជនបង្កឈ្មោះ ជិន ណារ៉ុង មន្ត្រីបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា គឺមានអ្នកអន្តរាគមន៍សម្របសម្រួលជាមួយ ជនរងគ្រោះ ប៉ុន្តែគិតមកដល់ម៉ោងជាង ៧យប់ ថ្ងៃទី២៦ ខែមករា សមត្ថកិច្ចបានអះអាងថា បើសិនជាការសម្របសម្រួល មិនត្រូវគ្នា គឺនឹងបញ្ជូនសំណុំរឿងទៅតុលាការ
ឃាត់ខ្លួនជនបង្កឈ្មោះ ជិន ណារ៉ុង មន្ត្រីបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា គឺមានអ្នកអន្តរាគមន៍សម្របសម្រួលជាមួយ ជនរងគ្រោះ ប៉ុន្តែគិតមកដល់ម៉ោងជាង ៧យប់ ថ្ងៃទី២៦ ខែមករា សមត្ថកិច្ចបានអះអាងថា បើសិនជាការសម្របសម្រួល មិនត្រូវគ្នា គឺនឹងបញ្ជូនសំណុំរឿងទៅតុលាការ
ភ្នំពេញៈ មន្ត្រីសមត្ថកិច្ចខណ្ឌសែនសុខបានប្រាប់នៅល្ងាចថ្ងៃទី២៦ ខែមករា នេះថា ជនបង្កឈ្មោះ ជិន ណារ៉ុង មន្ត្រី បម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា ជិះរថយន្ត ឡង់គ្រីស័រ ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-6072។ ជនងគ្រោះ ហេង បូរី ភេទ អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ ខាងលើ ត្រូវជាប្អូនប្រុសបង្កើតនារីជាស្រីស្នេហ៍របស់ មន្ត្រីក្រសួង អប់រំរូបនោះ។
បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនបង្កដែលជាមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺមានអ្នកអន្តរាគមន៍សម្របសម្រួលជាមួយ ជនរងគ្រោះ។ ប៉ុន្តែគិតមកដល់ម៉ោងជាង ៧យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ការដោះស្រាយរវាងគូរភាគីទាំងពីរ គឺនៅមិនទាន់ស្រូវគ្នានៅឡើយទេ។ ដោយសមត្ថកិច្ចបានអះអាងថា បើសិនជាការសម្របសម្រួល មិនត្រូវគ្នា គឺនឹងបញ្ជូនសំណុំរឿងទៅតុលាការដើម្បីចាត់ការតាម នីតិវិធីច្បាប់។
មន្ត្រីម្នាក់បម្រើការនៅ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ ពីផ្ទុះ ជម្លោះ ជាមួយស្រីស្នេហ៍ និងបានបង្កអំពើហិង្សាលើបុរសម្នាក់ ដែល ជាប្អូនស្រីស្នេហ៍របស់ខ្លួន នៅចំណុចផ្ទះខាងស្រី ក្នុងភូមិ ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម៉ោងជាង ១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
នៅព្រលប់ថ្ងៃទី២៦ ខែមករា នេះ ចំពោះករណីនេះ សមត្ថកិច្ចទុកójy ភាគីទាំងពីរសម្របសម្រួលគ្នាសិន។ ចំណែកចំណាត់ការវិញ បើជនរងគ្រោះគេអត់ព្រមត្រូវតែបញ្ជូនហើយ។ ប៉ុន្តែក្នុងនាមអាជ្ញាធរឲ្យភាគីទាំងពីរសម្របសម្រួលគ្នា។ ដោយលោកអធិការបានបញ្ជាក់ថា មកដល់ម៉ោងជាង៧យប់នេះ (២៦ មករា) ភាគីទាំងពីរនៅមិនទាន់សម្របសម្រួលគ្នា ត្រូវនៅឡើយទេ ហើយជនបង្កនៅកន្លែងសមត្ថកិច្ចនៅឡើយទេ។
សូមរម្លឹកថា កាលពីពាក់កណ្តាលឆ្នាំ២០២២ លោក ជិន ណារ៉ុង ធ្លាប់មានរឿងអាស្រូវម្តងរួចមកហើយ គឺលួងលោមស្រីៗទៅដេក ជាមួយរួចហើយលួចថតរូបអាក្រាត៕