Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីប្រើហិង្សាវាយបុរសរងគ្រោះម្នាក់ ករណីផឹកស៊ីជាមួយគ្នា រួចមានទំនាស់ពាក្យសំដីនិងគ្នា បណ្ដាលអោយរងរបួសក្បាលធ្ងន់

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីប្រើហិង្សាវាយបុរសរងគ្រោះម្នាក់ ករណីផឹកស៊ីជាមួយគ្នា រួចមានទំនាស់ពាក្យសំដីនិងគ្នា បណ្ដាលអោយរងរបួសក្បាលធ្ងន់

ខេត្តស្វាយរៀង៖ នៅ ថ្ងៃទី២៥ខែមករាឆ្នាំ២០២៣ ភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុករមាសហែកបានអោយដឹងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២៣នេះថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានប្រើហិង្សាវាយបុរសរងគ្រោះម្នាក់ដែលផឹកស៊ីជាមួយគ្នាបណ្ដាលអោយរងរបួសក្បាលធ្ងន់ធ្ងរដោយសារមានទំនាស់ពាក្យសំដីនិងគ្នា។
ជនសង្ស័យមានឈ្មោះ តឹក ហ៊ន អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង ចំណែកជនរងគ្រោះមានឈ្មោះ ក្រូច វ៉ាត (ហៅយ៉ោះ) ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំ ជាមួយគ្នា បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាមធ្ងន់ធ្ងរត្រូវបាន ក្រុមគ្រួសារបញ្ជូនយកទៅសង្រ្គោះព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។
សមត្ថកិច្ច ប៉ុស្តី៍នគរបាលរដ្ឋបាលកំពង់ត្រាចបានទទួលពត៍មានពីលោក អនុភូមិតាខុប ថាកាលពីថ្ងៃទី២៤ ខែមករាឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីយប់នៅចំណុចភូមិតាខុប ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយកើតឡើងបង្ករដោយជនសង្ស័យ បានយកដំថ្មវាយទៅលើជនរងគ្រោះ។
កម្លាំជំនាញអធិការដ្ឋាននគរបាលស្រុករមាសហែក សហការជាមួយកម្លាំងប៉ុស្តី៍នគរបាលរដ្ឋបាលកំពង់ត្រាច ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវនិងបាន នាំខ្លួនជនសង្ស័យឈ្មោះតឹក ហ៊ន មកធ្វើការសួរនាំដោយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដុំថ្មវាយទៅលើឈ្មោះ ក្រូច វ៉ាត ត្រូវ ចំក្បាលបណ្ដាលអោយរងរបួសហូរឈាមពិតប្រាកដមែនដោយសារទំនាស់ពាក្យសំដីក្នុងពេលផឹកស៊ី ។
ចម្លើយសារភាពរបស់ជនសង្ស័យរួចមកសមត្ថកិច្ចក៍បានរាយការណ៍សុំយោបល់ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីឃាត់ខ្លួនជនសង្ស័យដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង