Banner KNP Detail Top

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរខួប ១០០ ឆ្នាំនៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរខួប ១០០ ឆ្នាំនៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

 

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីអបអរខួប ១០០ ឆ្នាំនៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា។ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកោះ ពេជ្ររាជធានីភ្នំពេញ នៅថ្ងៃទី ២៧ខែមករា ២០២៣ នេះ ។
សាសនាគ្រិស្តមានវត្តមាននៅក្នុងប្រទេ សកម្ពុជារយៈពេល១០០ ឆ្នាំហើយគិតត្រឹមឆ្នាំ២០២៣នេះ។ ដើម្បីអបអរសា ទរខួប ១០០ ឆ្នាំនៃវត្តមានសាសនាគ្រិស្តនៅកម្ពុជានេះថ្នាក់ដឹកនាំសាសនាគ្រិស្តបានរៀបចំពិធីអបអរសាទរដ៏ធំមួ យរយៈពេលពីរថ្ងៃដោយហៅព្រឹត្តិការ ណ៍នោះថា«មរតកដំណឹងល្អ១០០ ឆ្នាំ (១៩២៣ -២០២៣ )»។
លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្ម ការនិងសាសនាបានឱ្យដឹងថាពិធីអប អរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» នាពេលនេះធ្វើឡើងដើម្បីអរព្រះគុណព្រះយេស៊ូក្នុងជំនឿគ្រិស្តបរិស័ទនៅលើ ទឹកដីកម្ពុជានិងអរគុណសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោករដ្ឋមន្ត្រី បានលើកឡើងថាព្រឹត្តិការណ៍នេះជាការបង្ហាញយ៉ាងច្បាស់ អំពីសិទ្ធិនិងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូទៅក្នុងការគោរពនិងប្រតិបត្តិជំនឿសាសនានៅកម្ពុជាហើយរាល់ការធ្វើសកម្មភាពនិងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំ នឿឬសាសនាដទៃ។
លោករដ្ឋមន្ត្រីបានលើកឡើងផងដែរថា គ្រិស្ដសាសនា ក៏ដូចជាសាសនាដ៏ទៃទៀតត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋទូទៅមានសិទ្ធិពេញទីខាងជំនឿសាសនាដោយគ្មាននរណាម្នាក់ត្រូវបានចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។
គ្រិស្ដសាសនាក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ដោយកំណើនគ្រិស្តបរិស័ទក្នុងប្រទេសកម្ពុជាសព្វថ្ងៃរួមមាន ៖
ទី១៖ព្រះសហគមន៍កាតូលិកមានវិហារ ៦៦កន្លែងស្នាក់ការថ្វាយបង្គំ៤២កន្លែង សាលា៥៨កន្លែងមានបរិស័ទ ១៣,១៦៥ នាក់(ស្រី ៧,០៩៨នាក់) ។
ទី២៖ គ្រិស្ដបរិស័ទមិនមែនកាតូលិក (ប្រូតេស្ដង៉)ដែលមានក្រុមប្រឹក្សាគណៈ និកាយផ្សេងៗជាច្រើនដូចជាប្រិយសម្ព័ ន្ធគ្រីស្ទបរិស័ទកម្ពុជា,មេតូឌីស,បាប់ទីស្ទ, គ្រីស្ទបរិស័ទដំណឹងល្អ,សេវេនដេអាវេនទីស្ទ, ព្រេសប៊ីធើរាន, សាវកថ្មី, សាសនាចក្រ, សាក្សីព្រះយេហូវ៉ា ជា ដើមសរុបមានវិហារ ៦០១កន្លែងស្នាក់ការថ្វាយបង្គំ១៥២២កន្លែងសាលារៀន ៨៨៣កន្លែងមានបរិស័ទ ៩៦,៥៨៧ នាក់ (ស្រី ៥៣,៦៦៧នាក់) ។ សរុបបរិស័ទទាំងពីរក្រុមនិកាយមានគ្រិស្តបរិស័ទចំនួន ១០៩,៧៥២ នាក់(ស្រី ៦០,៧៦៥នាក់)។
លោករដ្ឋមន្ត្រីបន្តថាបច្ចុប្បន្នគ្រិស្ដបរិ ស័ទបានចូលរួមសកម្មភាពសង្គមជា ច្រើនតាមរយៈការអប់រំមនុស្សធម៌និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិ បាលនិងអង្គការសមាគមមានចរិតសា សនាដូចជាជួយសាងសង់សាលារៀន មណ្ឌលសុខភាព ផ្លូវ ស្ពាន អណ្តូងទឹក អំណោយមនុស្សធម៌ កាដូក្តីស្រឡាញ់ដល់កុមារ ក្មេងកំព្រារ ចាស់ ជរា ។ល។បន្ថែមពីលើនេះគ្រិស្ដសាសនាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹ ងនិងអប់រំសីលធម៌ ចរិយាធម៌សង្គមនិងចូលរួមយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍសង្គមកម្ពុជាឱ្យមានសុខសន្តិភាពស្ថិរភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរនិងសុខដុមរមនជាមួយគ្នា មិនប្រកាន់និន្នាការជំនឿសាសនា វៀរ ចាកផុតពីការរើសអើងប្រកាន់ពូជសា សន៍ពណ៌សម្បុរអំពើហឹង្សាផ្សេងៗទាំង នៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅ ក្នុងសង្គមជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង