ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងបទល្មើសផលអនុផលព្រៃឈើ (វល្លិរមៀត) នៅស្ទឹងត្រែង
ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងបទល្មើសផលអនុផលព្រៃឈើ (វល្លិរមៀត) នៅស្ទឹងត្រែង
ស្ទឹងត្រែង ៖ ថ្ងៃទី២៦ ខែមករា ២០២៣នេះ បញ្ជូនជនសង្ស័យម្នាក់រួមនឹងវត្ថុតាងបទល្មើសផលអនុផលព្រៃឈើប្រមាណជិត១០តោនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៤មករាឆ្នាំ២០២៣ ស្ថិតនៅចំណុចចុងភូមិថ្មដា ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។សមត្ថកិច្ចអោយដឹងទៀតថាជនសង្ស័យដែលឃាត់ខ្លួនបាននៅកន្លែងកន្លែងកើតហេតុឈ្មោះ ទិត្យ វាសនា ហៅ ក្រេះ ភេទ ប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិពងក្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង។
ពាក់ព័ន្ធនឹងករណីចាប់បង្ក្រាបបទល្មើសផលអនុផលព្រៃឈើនេះត្រូវបានគេដឹងថាមេឈ្មួញ ឈ្មោះ ទិត្យ វាសនា ហៅ ក្រេះ បានប្រមូលទិញវល្លិរមៀត(អនុផលព្រៃឈើ)ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសៀមប៉ាង រួចជួលរថយន្តសាំយ៉ុង ដឹកទៅកាន់ចំនុចចុងភូមិថ្មដា រួចបន្តដឹកតាមគោយន្តឆ្ពោះទៅកាន់ច្រករបៀងព្រំដែនកម្ពុជាឡាវ។
ក្រោយការបង្រា្កបសមត្ថកិច្ចរឹបបានវត្ថុតាងបទល្មើសផលអនុផលព្រៃឈើ(វល្លិរមៀត)ចំនួន២០២បេ មានទំងន់ ៩៥៨៥គីឡូក្រាម និងឃាត់ខ្លូនមនុស្សបានម្នាក់បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធីច្បាប់៕