Banner KNP Detail Top

សមត្ថកិច្ចនគរបាល កំពុងតាមចាប់ខ្លួនចោរមួយក្រុម ដែលបានប្លន់យកកាបូបលុយ ពីស្ត្រីម្នាក់ អស់ចំនួន ២លាន ៥០ ម៉ឺនរៀល ទាំងកណ្តាលថ្ងៃ នៅស្ទឹងត្រែង

សមត្ថកិច្ចនគរបាល កំពុងតាមចាប់ខ្លួនចោរមួយក្រុម ដែលបានប្លន់យកកាបូបលុយ ពីស្ត្រីម្នាក់ អស់ចំនួន ២លាន ៥០ ម៉ឺនរៀល ទាំងកណ្តាលថ្ងៃ នៅស្ទឹងត្រែង

សឹ្ទងត្រែង: កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាល កំពុងតាមចាប់ខ្លួនចោរមួយក្រុម ដែលបានប្លន់យកកាបូបលុយ ពីស្ត្រីម្នាក់ អស់ចំនួន ២លាន ៥០ ម៉ឺនរៀល ទាំងកណ្តាលថ្ងៃ នៅតាមផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រ ភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
ស្រ្តីដែលត្រូវចោរឆក់កាបូប ឈ្មោះ លឹម សុភា រស់នៅចំណុចព្រៃចាស់ ស្ថិតនៅភូមិ គីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង បានរៀបរាប់ថា នាងខ្ញុំ បានជិះម៉ូតូឌុបកូនពីរនាក់ ដើរលក់ខោអាវ តាមភូមិកោះខនឌិន ” រួចនាងខ្ញុំ បានខ្ចីលុយគេបាន ២ លាន ៥០ ម៉ឺនរៀល ដើម្បីយកទៅដោះសងធនាគារ។ ចៃដន្យអាក្រក់ ពេលជិះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៧ មកដល់ពាក់កណ្តាលផ្លូវ នៅចំណុចគីឡូម៉ែត្រលេខ១៤ ស្ថិតនៅភូមិខាងលើនោះ ក៏លេចមុខក្រុមចោរប្លន់ ជិះម៉ូតូតាមពីក្រោយ ពាក់មួកសវត្ថិភាព បិទម៉ាសជិត មានគ្នា ៣ នាក់ បានឆក់កាបូប បណ្តាលឲ្យគាត់ដួលទាំងម៉ែទាំងកូន យកលុយអស់ចំនួន ២លាន ៥០ ម៉ឺនរៀល។ នៅពេលយកលុយហើយ វាបោះកាបូបឱ្យវិញ ហើយបម្រុង យកម៉ូតូថែមទៀត តែចៃដន្យមានរថយន្ត និងម៉ូតូប្រជាពលរដ្ឋ មកដល់ ភ្លាមនោះ ក្រុមចោរប្លន់ទាំងនោះ ឡើងជិះម៉ូតូ រត់គេចខ្លួនបាត់។
លោក អ៊ុង សុភ័ក្រ នាយប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គី បានប្រាប់ឲ្យដឹងថា បន្ទាប់ពី ទទួលព័ត៌មាននេះ លោកបានចាត់មន្ត្រី សហការជាមួយប្រជាការពារភូមិ ចុះទៅ ស្រាវជ្រាវ នៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល។ រហូតមកដល់ពេលនេះ រកមិនទាន់ឃើញមុខសញ្ញាក្រុមចោរនោះ នៅឡើយទេ៕/

អត្ថបទដែលជាប់ទាក់ទង