Banner KNP Detail Top

បុរសម្នាក់ យកកំហឹងក្នុងខ្លួន មកដោះស្រាយតាមរយ:ដុតរថយន្តអ្នកដទៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

បុរសម្នាក់ យកកំហឹងក្នុងខ្លួន មកដោះស្រាយតាមរយ:ដុតរថយន្តអ្នកដទៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

(ខេត្តកណ្តាល)៖ ហេតុការណ៍នេះកើតឡើងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅភូមិពពាលខែឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បុរសម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញស្រុកកៀនស្វាយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ឃាត់ខ្លួនពាក់ព័ន្ធធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ(យកសាំងដុតរថយន្ត)។ ជនរងគ្រោះឈ្មោះ ផែ ចន្ធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជំនួយការមេធាវី មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ លុយ ថេង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា មុខរបរលក់ដូរ។
សម្ភារ:ខូចខាត៖ រថយន្ត០១គ្រឿងម៉ាក TOYOTA CAMRY បាឡែន ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BC-4479 (ខូចខាតស្រាល) របស់ជនរងគ្រោះ។
វត្ថុតាងចាប់យក៖
១-អាវយឺតដៃខ្លីពណ៍សចំនួន០១(របស់ជនសង្ស័យ)
២-ខោខ្លីក្រឡាការ៉ូ ល្អិតម៉ាកNIKE ចង្កិះពណ៍ក្រហមមានអក្សរSUNDEY ពណ៍ខ្មៅ(របស់ជនសង្ស័យ)។
ជនរងគ្រោះកំពុងសម្រាន្តលុងលក់នៅក្នុងផ្ទះ ស្រាប់តែលឺសំលេងផ្ទុះពីខាងក្រៅផ្ទះកន្លែងទុករថយន្ត ភ្លាមនោះ ជនរងគ្រោះដឹងខ្លួនស្ទុះក្រោកឡើងចេញមកឃើញភ្លើងកំពុងឆេះរថយន្តរបស់ខ្លួន ឃើញដូច្នេះក៏បាញ់ទឹកពន្លត់ទាន់ពេលបណ្តាលឱ្យខូចខាតរថយន្តតិចតួច។ ភ្លាមនោះជនរងគ្រោះបានទូរស័ព្ទមកប្ដឹងសមត្ថកិច្ចតាមឃ្លាំមើលជនសង្ស័យ លុះដល់វេលាម៉ោង១៧នឹង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានឆែកកាមរ៉ាសុវត្តិភាពឃើញជនសង្ស័យឈ្មោះ លុយ ថេង ភេទប្រុស ស្លៀកខោជើងខ្លីពាក់អាវយឺតដៃខ្លីពណ៌សធ្វើសកម្មភាពផ្លោះរបងចេញពីក្នុងផ្ទះជនរងគ្រោះរួចដើរចូលទៅផ្ទះរបស់ខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពហើយ។ ដោយបានរូបភាពពីកាមេរ៉ាសុវត្តិភាពទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឈ្មោះ លុយ ថេង ភេទប្រុស នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ។
ក្រោយពីទទួលបានពាក្យបណ្តឹងកំលាំងប៉ុស្តិ៍សហការជាមួយកំលាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះដល់ចំណុចកើតហេតុ រួចបាននាំខ្លួនឈ្មោះ លុយ ថេង មកប៉ុស្តិ៍ដើម្បីសួរនាំ។ ក្រោយពីសួរនាំរួច នៅចំពោះមុខសមត្ថកិច្ចឈ្មោះ លុយ ថេង ពុំបានសារភាពទេ? ខ្លួនមិនបានប្រព្រឹត្តសកម្មភាពលលួចដុតរថយន្តរបស់ជនរងគ្រោះនោះទេ។ លុះដល់ម៉ោង១៨ និង១៥នាទី ថ្ងៃខែឆ្នាំដដែល ទើបជនសង្ស័យឈ្មោះ លុយ ថេង ភេទប្រុស បានឆ្លើយសារភាពថា៖ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី ខ្លួនបានយកសាំងចំនួន៣លីត្រដែលខ្លួនបានទិញលាក់ទុកក្រោមផ្ទះតាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នោះរួចបើកទ្វារបងផ្ទះចេញមកខាងក្រៅ រហូតដល់ម៉ោង ១៣និង៥០នាទី ថ្ងៃខែ ឆ្នាំដដែល ខ្លួនបានផ្លោះរបងចូលក្នុងផ្ទះជនរងគ្រោះហើយយកសាំងចាក់ដុតរថយន្ដមួយគ្រឿងម៉ាក TOYOTA CAMARY បាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ2BC.4479 ពេលដុតរួច រួចខ្លួនបានផ្លោះរបងចេញមកវិញហើយចូលក្នុងផ្ទះរបស់ខ្លួនឡើងដេកជាមួយប្រពន្ធកូនដូចធម្មតា។
ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនយកសាំងដុតរថយន្ដរបស់ជនរងគ្រោះដោយសារខ្លួនខឹងនិងគំនុំជនរងគ្រោះពីរឿងដែលជនរងគ្រោះចេះដឹងរឿងខ្លួនជំពាក់ប្រាក់ឈ្មោះ យ៉ុន ស្រីហៀង ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅភូមិឃុំជាមួយ ចំនួន៤០០០$ (បួនពាន់ដុល្លារអាមេរិក) និងរឿងដែលឈ្មោះ ផែ ចន្ធី ភេទប្រុស តែងតែឌៀមដាមដាក់ខ្លួនជាញឹកញ៉ាប់។ ជនសង្ស័យឈ្មោះ លុយ ថេង ភេទប្រុស រួមទាំងវត្ថុតាងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង