ប៉ូលិសម្នាក់ ត្រូវជនសង្ស័យទាញកាំបិតខ្វែវកាប់ ត្រូវចំក្បែរកំប៉េះគូទ បណ្ដាលឲ្យរងរបួសដេរចំនួន០៣ថ្នេរ ករណីបង្ក្រាបជនសង្ស័យ ដែលលួចដុតផ្ទះប្រជាពលរដ្ឋ
ប៉ូលិសម្នាក់ ត្រូវជនសង្ស័យទាញកាំបិតខ្វែវកាប់ ត្រូវចំក្បែរកំប៉េះគូទ បណ្ដាលឲ្យរងរបួសដេរចំនួន០៣ថ្នេរ ករណីបង្ក្រាបជនសង្ស័យ ដែលលួចដុតផ្ទះប្រជាពលរដ្ឋ
ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី២៦ មករា ឆ្នំា២០២៣ នាយប៉ុស្ដិ៍នគរបាលមួយរូប ត្រូវជនសង្ស័យទាញកាំបិតខ្វែវកាប់ត្រូវចំក្បែរកំប៉េះគូទ បណ្ដាលឲ្យរងរបួសដេរចំនួន០៣ថ្នេរ នៅពេលដឹកនាំកម្លាំងចុះបង្ក្រាបជនសង្ស័យ ដែលលួចដុតផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល តែសមត្ថកិច្ចអះអាងថា ជនសង្ស័យក៏រងរបួសរយះក្បាលដែរ ដេររហូតដល់០៧ថ្នេរ ដោយសាររត់ដួលមុតកាំបិតខ្លួនឯង ។
ជនសង្ស័យម្នាក់ឈ្មោះ យ៉ុង វ៉េត ហៅវ៉ា អាយុ៣៤ឆ្នាំ រស់នៅភូមិ ឃុំនេះ ។ ជននេះ ត្រូវបានឃាត់ខ្លួន ក្រោយលួចដុតផ្ទះនៅក្នុងចម្ការរបស់ឈ្មោះ តាន់ សុខមេសា ភេទប្រុស អាយុ៣៧ឆ្នាំ បណ្ដាលឲ្យឆេះអស់គ្មានសល់ តែគេមិនបាននិយាយពីមូលហេតុដែលនាំឲ្យជននេះដុតបំផ្លាញផ្ទះគេនោះទេ ។
ក្រោយពីម្ចាស់ផ្ទះបានប្ដឹងសុំអន្តរាគមន៍ពីមន្ត្រីមូលដ្ឋាន លោក ហិត ណាត នាយប៉ុស្ដិ៍នគរបាលត្រែង ក៏បានដឹងនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗ ដើម្បីឃាត់ខ្លួនជនដៃដល់ឈ្មោះ យ៉ុង វ៉េត ហៅ វ៉ា ។ ប៉ុន្តែពេលចុះទៅដល់ ជនដៃដល់មិនព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចវាយខ្នោះដៃងាយៗនោះទេ ថែមទាំងទាញកាំបិតខ្វែវដេញកាប់មន្ត្រីនគរបាលរត់ចែកជើងគ្នាប្រសាច ៕