រកឃើញបទល្មើលរំលោភកម្មសិទ្ធិបញ្ញា លើម្ចាស់អាជីវកម្ម ៦ទីតាំង ដែលធ្វើអាជីវកម្មប្រេងម៉ាសុីនម៉ាក Mobil គ្មានប្រភពច្បាស់លាស់ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់
រកឃើញបទល្មើលរំលោភកម្មសិទ្ធិបញ្ញា លើម្ចាស់អាជីវកម្ម ៦ទីតាំង ដែលធ្វើអាជីវកម្មប្រេងម៉ាសុីនម៉ាក Mobil គ្មានប្រភពច្បាស់លាស់ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់
(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានរកឃើញបទល្មើសរំលោភកម្មសិទ្ធិបញ្ញា ដែលប្រព្រឹត្តដោយម្ចាស់អាជីវកម្ម ៦ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តតាកែវ តាមរយៈការទិញផលិតផលប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់ មកធ្វើអាជីវកម្ម។ ទោះជាយ៉ាងនេះក្តី ម្ចាស់អាជីវកម្មទាំង ៦ទីតាំង បានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្ត សកម្មភាពខុសច្បាប់របស់ពួកគេតទៅទៀត លើអ្នកមានសិទ្ធិផ្តាច់មុខលើផលិតផលមួយនេះ។ កាលពីថ្ងៃទី២៨ ខែមករាឆ្នំា២០២៣នេះ សារព័ត៌មានយើងខ្ញុំទើបទទួលបានព័ត៌មាន។
បទល្មើសរំលោភកម្មសិទ្ធិបញ្ញា ត្រូវបានរកឃើញដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ដែលប្រព្រឹត្តដោយអាជីវកម្ម ៣ទីតាំង រួមមាន ៖
* ១៖ ឈ្មោះ សឿ លីថាយ ភេទប្រុស មានមុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៩៣ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
* ២៖ ឈ្មោះ ម៉ន រតនា ភេទប្រុស មុខរបរ(មជ្ឈមណ្ឌលថែទាំរថយន្ត) មានទីលំនៅផ្ទះលេខ៩៤E2 ផ្លូវលេខ១៣០ ភូមិ៣ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ
* ៣៖ ឈ្មោះ ម៉ន ស្រីណែត ភេទស្រី មុខរបរប្ដូរប្រេងម៉ាសុីន ត្រាត្យាណង អាស័យដ្ឋានផ្ទះ៤០ ដីឡូត៌ ផ្លូវលេខ២១៣ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា
* ៤៖ ឈ្មោះ ជា ចេង ភេទប្រុស មុខរបរលក់រថយន្ត ទីតាំងផ្ទះលេខ៩៧E0 ផ្លូវ១២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក
* ៥៖ ឈ្មោះ ធឿន វិចិត្រ ភេទប្រុស មុខរបរលក់រថយន្ត ទីតាំងផ្ទះលេខ១០E0 ផ្លូវលេខ១៩៤ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក
* ៦៖ ឈ្មោះ ផូ សម្ផស្ស ភេទប្រុស មុខរបរ តំណាងយានដ្ឋានទីក្រុងចាស់ មានទីលំនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ
នៅចំពោះមុខលេខាធិការដ្ឋាន គ.ប.ផ.ក ម្ចាស់អាជីវកម្មទាំង៦ទីតាំងខាងលើ បានសន្យា ដូចខាងក្រោម៖
* ១៖ សន្យាឈប់ទិញប្រេងម៉ាសុីនម៉ាក Mobil ពីប្រភពមិនច្បាស់លាស់
* ២៖ សន្យានឹងទិញប្រេងម៉ាសុីនម៉ាក Mobil ពីម្ចាស់ម៉ាក ដែលមានសិទ្ធិផ្តាច់មុខនៅកម្ពុជា
* ៣៖ ចំពោះផេកដែលបានផ្សាយលក់ប្រេងម៉ាសុីនMOBIL កាលពីមុននោះ សន្យានឹងលប់ចេញ
* ៤៖ អនុវត្តតាមការណែនាំរបស់សមត្ថកិច្ច និងចូលខ្លួនមកបំភ្លឺបន្ថែម តាមការកោះហៅរបស់សមត្ថកិច្ច៕