Banner KNP Detail Top

ប្តីគាំងបេះដូងស្លាប់ចោល ប្រពន្ធនិងកូន នៅក្នុងបន្ទប់ជួល បង្កអោយមានការភ្ញាក់ផ្អើល

ប្តីគាំងបេះដូងស្លាប់ចោល ប្រពន្ធនិងកូន នៅក្នុងបន្ទប់ជួល បង្កអោយមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ ប្តីគាំងបេះដូងស្លាប់ចោល ប្រពន្ធនិងកូន នៅក្នុងបន្ទប់ជួល បង្កអោយមានការភ្ញាក់ផ្អើលកាលពី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣ នៅបន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ នៅវេលាម៉ោង៦យប់ថ្ងៃកើតហេតុ ប្តីរបស់គាត់ត្រឡប់មកពីធ្វើការវិញ ហើយបាននិយាយលេងជាមួយបងប្អូន បន្ទប់ជួលជិតខាង រួចប្រពន្ធហៅហូបបាយដូចសព្វដង លុះនៅវេលាម៉ោង៩យប់ ប្តីរបស់គាត់ និងគាត់ បានរួ.មដំណេ.កជាមួយគ្នា ។ លុះស្ត្រីជាប្រពន្ធដេកលក់មួយភាំង ក៏ស្រាប់តែឮសំឡេងជនរងគ្រោះដកចង្ការមាន់ ចំណែកដៃ និងជើងកន្ត្រាក់ ។ បន្ទាប់ពីឃើញបែបនេះ ស្ត្រីជា ប្រពន្ធបានជួយរឹតទ្រូង ដើម្បីជួយធ្វើចលនាឱ្យដែរ តែមិនដឹងខ្លួន ហើយស្ត្រីជាប្រពន្ធបានរត់ហៅបងប្អូនបន្ទប់ជួលជិតខាង ដើម្បីឱ្យជួយ ។ ក្រោយមកបងប្អូនអ្នកជិតខាងបានទាក់ទង ទៅរថយន្តសង្គ្រោះគ្លីនិកឯកជន ដើម្បីជួយសង្គ្រោះជនរងគ្រោះដែរ តែនៅពេលក្រុមគ្រូពេទ្យមកដល់ ដោយបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានស្លាប់ ទៅហើយ ។

ជនរងគ្រោះឈ្មោះ ផាត់ ចាន់ធា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងភ្លើង រស់នៅផ្ទះជួល ភូមិចាក់ ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិវាល ឃុំ ពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ចំណែកប្រពន្ធរបស់ជនរងគ្រោះឈ្មោះ វៃ ចាន់ឌី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិល្វា ឃុំស៊ាងឃ្វាង ស្រុកកំចាយមាស ខេត្តព្រៃវែង ។
បន្ទាប់ពីជំនាញកោសល្យវិច័យរាជធានីភ្នំពេញ បានពិនិត្យសពជនរងគ្រោះ ដោយបានបញ្ជាក់ប្រាប់ថា សពបុរសនេះស្លាប់ ដោយខ្យល់គ ឬគាំងបេះដូង បន្ទាប់ មក សមត្ថកិច្ចនគរបាលជំនាញបានធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង