សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ សំរេចផ្តល់មេធាវី ដើម្បីការពារនារីក្នុងសេវាកំសាន្តខារ៉ាអូខេ បៀហ្កា ដេន អ្នករត់តុ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ សំរេចផ្តល់មេធាវី ដើម្បីការពារនារីក្នុងសេវាកំសាន្តខារ៉ាអូខេ បៀហ្កា ដេន អ្នករត់តុ
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឲ្យ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែនជួយការពារស្ត្រីដែលប ម្រើការផ្នែកសេវាកំសាន្តនៅទូទាំងប្រទេសក្នុងគោលបំណងការពារសិទ្ធិស្ត្រីទាំងនោះ តាមផ្លូវច្បាប់។
នេះបើយោងតាមលោក ខៀវ កាញ្ញារិទ្ធរដ្ឋន្រ្តីក្រសួងព័ត៌មានបានបង្ហោះហ្វេសបុកឲ្យដឹងនៅថ្ងៃនេះថា សម្តេចតេជោ លើកគំនិតពីការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកំសាន្ត(ខារ៉ាអូខេ បៀហ្កា ដេន អ្នករត់តុ … )ក៏ដូចជាជួយក្នុងការផ្តល់បណ្ណ ប.ស.ស ដល់ពួកគេផងដែរ មតិណែនាំសម្តេចក្នុងសម័យមហាសន្និបាតវិសាមញ្ញតំ ណាងទូទាំងប្រទេសរបស់គណបក្សប្រជា ជននៅវិមាន៧មករាថ្ងៃទី២៩មករា ២០២៣ ។”
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ថាស្ត្រីដែលប្រកបរបរបម្រើសេវាកំសាន្តនៅទូទាំងប្រទេសត្រូវបានការពារដោយមេធាវីស្ម័គ្រចិត្តសម្តេចតេជោក្នុងករណីស្ត្រីទាំងនោះបានទទួលរងនូវអំពើរំលោភបំពានសិទ្ធិណាមួយកើតឡើងក្នុងមុខរបររបស់ខ្លួន ។
នាពេលកន្លងទៅសម្ដេចតេជោក៏ធ្លាប់បានលើកឡើងអំពីការយកចិត្តទុកដាក់ស្ត្រីដែលបម្រើការផ្នែកសេវាកំសាន្តនេះផងដែរ ដោ យសម្ដេចបានចាត់ទុកពួកគាត់ស្ថិតនៅក្នុងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរាជរដ្ឋាភិបា លត្រូវបន្តយកចិត្តទុកដាក់៕