Banner KNP Detail Top

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរមរតកដំណឹងល្អ ១០០ ឆ្នាំ (១៩២៣-២០២៣) (រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២)៖

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរមរតកដំណឹងល្អ ១០០ ឆ្នាំ (១៩២៣-២០២៣) (រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២)៖

១. សូមចូលរួមអបអរសាទរចំពោះការប្រារព្ធពិធីមរតកដំណឹងល្អ ខួប ១០០ ឆ្នាំ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់គ្រិស្ទសាសនិកជននៅកម្ពុជា ដើម្បីសម្ដែងនូវការរំឭក និងការអរព្រះគុណដល់ព្រះយេស៊ូគ្រិស្ទ និងដើម្បីសម្ដែងនូវការដឹងគុណចំពោះបេសកជនមកពីនិកាយផ្សេងៗ និងប្រទេសនានា ដែលបាននំាសេចក្តីស្រឡាញ់ មេត្រីភាព និងដំណឹងល្អជូនប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩២៣ រហូតមកដល់ពេលបច្ចុប្បន្ន ដោយបានវិវត្តខ្លួនស្របតាមកាលៈទេសៈជាច្រើនដែលប្រទេសកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក។

២. ដោយសារកត្តាសន្តិភាព និងសេរីភាព គ្រិស្តសាសនិកជននៅកម្ពុជា មានឱកាសពេញលេញក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន ហើយអាចបន្តចែករំលែកសេចក្តីស្រឡាញ់ និងមេត្រីភាពដល់អ្នកប្រតិបត្តិជំនឿដូចគ្នា និងដល់សង្គមជាតិទាំងមូល ព្រមទាំងបានរួមចំណែកក្នុងការលើកស្ទួយសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ ការកាត់បន្ថយ និងការលុបបំបាត់រាល់អំពើខុសច្បាប់ និងអំពើអកុសលទាំងពួង ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវស្មារតី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ជាផលប្រយោជន៍រួម ប្រកបដោយភាពសុខដុមរមនាជាដរាបតទៅ។

៣. សុខដុមនីយកម្ម ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ ក្នុងបរិបទនេះ សុខដុមនីយកម្មសាសនា អាចកើតមានទ្បើងទៅបាន គឺអាស្រ័យលើកត្តាចម្បងពីរយ៉ាង ជាអាទិ៍៖ ចំណុចទី១ គឺការបើកចំហរនៃសហគមន៍សាសនានីមួយៗ ដោយទាំងថ្នាក់ដឹក និងសាសនិកជនទាំងអស់ ប្រកាន់នូវគោលជំហរទន់ភ្លន់ មិនចង្អៀតចង្អល់ ព្រមទាំងប្រតិបត្តិខ្ជាប់ខ្ជាប់នូវការបង្រៀនរបស់ព្រះតាមរយៈព្រះគម្ពីជាអាទិភាពចម្បងបំផុត នៅក្នុងរបៀបរបបរស់នៅប្រចាំថ្ងៃ ជាពិសេសការចែកចាយសេចក្តីស្រលាញ់ និងការប្រតិបត្តិនូវអំពើជាកុសលល្អដល់ជនទាំងទ្បាយទាំងពួង។ ហើយចំណុច ទី២ គឺការផ្តល់សិទ្ធិស្មើភាពគ្នារបស់រាជរដ្ឋាភិបាលទៅដល់គ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសខ្លួន ដែលជាកត្តាចម្បងក្នុងការនាំមកនូវភាពជឿទុកចិត្ត ការគោរពស្រលាញ់ និងការយោគយល់អធ្យាស្រ័យគ្នា ដោយបង្កើតបានជាបរិស្ថានសុខដុមរមនានៅក្នុងសង្គមជាតិទាំងមូល។ ក្នុងន័យនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិជំនឿសាសនាទាំងអស់ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីប្រជាជនបន្តរស់នៅប្រកបដោយសុខសន្តិភាពគ្រប់ជ្រុងជ្រោយយូរអង្វែងតរៀងទៅ។

៤. គណបក្សប្រជាជនកម្ពុជា បានដឹកនាំកសាងប្រទេសជាតិដោយចេញពីបាតដៃទទេ ក្រោមគំនរផេះផង់ រហូតមានការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង សមាជិក-សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមចំណែកមិនអាចខ្វះបានពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ ក្នុងន័យនេះ, បេក្ខភាពបន្តវេនរបស់គណបក្សគ្រប់ជំនាន់ ត្រូវបេ្តជ្ញាបន្តអនុវត្តនូវមាគាដ៏ប្រពៃនេះ ព្រមទាំងប្រកាន់យកគោលការណ៍នីតិរដ្ឋជាគោល ដើម្បីកាន់តែទទួលបាននូវការគោរពស្រលាញ់ និងជំនឿទុកចិត្តពីសំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋគ្រប់ជំនាន់។

អត្ថបទដែលជាប់ទាក់ទង