Banner KNP Detail Top

បង្ក្រាបក្រុមចោរប្លន់បានម្នាក់ ចំណែក៣នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពប្លន់ម៉ូតូពីប្រជាពលរដ្ឋបានសម្រេចរួចមក ខេត្តកណ្តាល ៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវខ្នងប្រឡាយ ស្ថិតក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និងធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកប៊ីត ពណ៌ខៀវ ឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្ដាល 1AK-9517 ចេញពីផ្ទះប្អូន នៅក្នុងភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឆ្ពោះទៅផ្ទះរបស់ខ្លួនវិញ។ លុះនៅពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបក្សពួកជនសង្ស័យចំនួន៤នាក់ខាងលើ ជិះម៉ូតូចំនួន២គ្រឿងបានទៅស្ទាក់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះជិះទៅបុក ហើយដួលតែម្តង។ ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ កយ ថា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិដូនម៉ាន់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យទាំង៤នាក់វិញ ទី១- ឈ្មោះ ប៉ុល បូរិន ហៅហ៊ីង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួនថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣)។ ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួន០១ លេខ៥៣៨ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ហុក វ៉ាន់ធីណា ហើយត្រូវបានចោទពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន ដែលប្រព្រឹត្តនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៦ និង២៩ ខែមិថុនា ឆ្នាំ២០១៩។ ថែមទាំងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន២លើក ដោយលើកទី១ គឺរយៈពេល៣ខែ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន ក្នុងឆ្នាំ២០១៥ និងលើកទី២ គឺរយៈពេល៣ខែ ពីបទហិ.ង្សាដោយចេតនា ក្នុងឆ្នាំ២០១៧។ ចំណែកជនសង្ស័យ៣នាក់ផ្សេងទៀតកំពុងតែរត់គេចខ្លួនបាត់។ ជនសង្ស័យស្រែកថា ចាប់វាឲ្យបាន ចំណែកជនរងគ្រោះវិញ ដោយការភ័យពេក ក៏បានផ្ដួលម៉ូតូទុកចោល ហើយរត់គេចខ្លួនតែម្ដង បន្ទាប់មកជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះ រួចជិះគេចខ្លួនទៅទិសខាងលិច ឡើងផ្លូវលេខ៥១ បត់ទៅទិសខាងត្បូងបាត់អស់តែម្តងទៅ។ ក្រោយមក ជនរងគ្រោះក៏បានរត់ទៅរកផ្ទះអ្នកភូមិនៅទីនោះ ឲ្យជួយរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍ ដើម្បីជួយអន្តរាគមន៍។ ស្រាវជ្រាវ និងសហការជាមួយកម្លាំងផ្នែកជំនាញស្រុក ទើបកំណត់មុខសញ្ញាបាន រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ដែលមានឈ្មោះ ប៉ុល បូរិន នៅចំណុចភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យបានសារភាពថា ខ្លួននិងបក្សពួក ពិតជាបានរួមគំនិតគ្នាវាយយកម៉ូតូរបស់ជនរងគ្រោះ ហើយខ្លួនជាអ្នកយកទៅលក់នៅផ្លូវ៤១ ខេត្តកំពង់ស្ពឺ ដោយមានអ្នកទទួលទិញចំនួន២នាក់ គឺ១-ឈ្មោះ អ៊ុ សារុណ ហៅរុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត នៅភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ទទួលផលចោរកម្ម) គេចខ្លួន និង២-ឈ្មោះ ប៉ែន ណុប ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ទទួលផលចោរកម្ម) រត់គេចខ្លួន បានតម្លៃ៥២០ដុល្លារ ហើយយកមកចែកគ្នាខ្លួនបាន១២០ដុល្លារ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

បង្ក្រាបក្រុមចោរប្លន់បានម្នាក់ ចំណែក៣នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពប្លន់ម៉ូតូពីប្រជាពលរដ្ឋបានសម្រេចរួចមក


ខេត្តកណ្តាល ៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវខ្នងប្រឡាយ ស្ថិតក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និងធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកប៊ីត ពណ៌ខៀវ ឆ្នាំ២០២១ ពាក់ផ្លាកលេខ កណ្ដាល 1AK-9517 ចេញពីផ្ទះប្អូន នៅក្នុងភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឆ្ពោះទៅផ្ទះរបស់ខ្លួនវិញ។ លុះនៅពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបក្សពួកជនសង្ស័យចំនួន៤នាក់ខាងលើ ជិះម៉ូតូចំនួន២គ្រឿងបានទៅស្ទាក់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះជិះទៅបុក ហើយដួលតែម្តង។
ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ កយ ថា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ នៅភូមិដូនម៉ាន់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យទាំង៤នាក់វិញ ទី១- ឈ្មោះ ប៉ុល បូរិន ហៅហ៊ីង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួនថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣)។ ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួន០១ លេខ៥៣៨ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ហុក វ៉ាន់ធីណា ហើយត្រូវបានចោទពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន ដែលប្រព្រឹត្តនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៦ និង២៩ ខែមិថុនា ឆ្នាំ២០១៩។ ថែមទាំងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន២លើក ដោយលើកទី១ គឺរយៈពេល៣ខែ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន ក្នុងឆ្នាំ២០១៥ និងលើកទី២ គឺរយៈពេល៣ខែ ពីបទហិ.ង្សាដោយចេតនា ក្នុងឆ្នាំ២០១៧។ ចំណែកជនសង្ស័យ៣នាក់ផ្សេងទៀតកំពុងតែរត់គេចខ្លួនបាត់។
ជនសង្ស័យស្រែកថា ចាប់វាឲ្យបាន ចំណែកជនរងគ្រោះវិញ ដោយការភ័យពេក ក៏បានផ្ដួលម៉ូតូទុកចោល ហើយរត់គេចខ្លួនតែម្ដង បន្ទាប់មកជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះ រួចជិះគេចខ្លួនទៅទិសខាងលិច ឡើងផ្លូវលេខ៥១ បត់ទៅទិសខាងត្បូងបាត់អស់តែម្តងទៅ។ ក្រោយមក ជនរងគ្រោះក៏បានរត់ទៅរកផ្ទះអ្នកភូមិនៅទីនោះ ឲ្យជួយរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍ ដើម្បីជួយអន្តរាគមន៍។
ស្រាវជ្រាវ និងសហការជាមួយកម្លាំងផ្នែកជំនាញស្រុក ទើបកំណត់មុខសញ្ញាបាន រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក៏ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ដែលមានឈ្មោះ ប៉ុល បូរិន នៅចំណុចភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យបានសារភាពថា ខ្លួននិងបក្សពួក ពិតជាបានរួមគំនិតគ្នាវាយយកម៉ូតូរបស់ជនរងគ្រោះ ហើយខ្លួនជាអ្នកយកទៅលក់នៅផ្លូវ៤១ ខេត្តកំពង់ស្ពឺ ដោយមានអ្នកទទួលទិញចំនួន២នាក់ គឺ១-ឈ្មោះ អ៊ុ សារុណ ហៅរុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត នៅភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ទទួលផលចោរកម្ម) គេចខ្លួន និង២-ឈ្មោះ ប៉ែន ណុប ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ទទួលផលចោរកម្ម) រត់គេចខ្លួន បានតម្លៃ៥២០ដុល្លារ ហើយយកមកចែកគ្នាខ្លួនបាន១២០ដុល្លារ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង