បង្ក្រាប ជនសង្ស័យ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌឫស្សីកែវ នៅភ្នំពេញ
បង្ក្រាប ជនសង្ស័យ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌឫស្សីកែវ នៅភ្នំពេញ
(ភ្នំពេញ)៖ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ស្រាវជ្រាវឃាត់រហូតខ្លួនជនសង្ស័យចំនួន០៨នាក់ ក្នុងចំណោមបក្សពួក ១២នាក់ ពាក់ព័ន្ធករណីហិង្សាប្រេីកំបិតប័ងតោកាប់បណ្តាលឱ្យរបួសធ្ងន់ ប្រព្រឹត្តនៅចំណុចផ្លូវបេតុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះចំនួន០២នាក់៖
ទី១៖ ឈ្មោះ គ្រី ណាសាការ ភេទ ប្រុស ជនជាតិខ្មែរអ៉ីស្លាម មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ។
និងទី២៖ ឈ្មោះ រី ណារុន ភេទប្រុស មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្រាំចំរេះ២ ខណ្ឌឫស្សីកែវ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់រួមមាន៖
១៖ ឈ្មោះ សុខ ជា ភេទប្រុស ស្នាក់នៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ
២៖ ឈ្មោះ តុង ម៉េងលី ភេទប្រុស ស្នាក់នៅមិនពិតប្រាកដ
៣៖ ឈ្មោះម៉ៅហឿន មិថុនា ភេទប្រុស ស្នាក់នៅមិនពិតប្រាក
៤៖ ឈ្មោះ ហុក សុធារិទ្ធ ភេទប្រុស ស្នាក់នៅបន្ទប់ជួល ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ
៥៖ ឈ្មោះ ហួត ចាន់តារាពេជ្រ ភេទប្រុស ស្នាក់នៅបន្ទប់ជួល ផ្លូវ១០៣ ក្រុម៧ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ
៦៖ ឈ្មោះ យ៉េត រ៉ាវី ភេទប្រុស ស្នាក់នៅផ្លូវរថភ្លេីង សង្កាត់បឹងកក់ទី១ ខណ្ឌដូនពេញ
៧៖ ឈ្មោះ សុគន្ធ បញ្ញា ភេទប្រុស ស្នាក់នៅផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ
៨៖ ឈ្មោះទឹម បញ្ញា ភេទប្រុស ស្នាក់នៅផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ
វត្ថុតាងរួមមាន៖ កាំបិតបត័តោ ចំនួន ០២, ម៉ូតូ ចំចំនួន០២គ្រឿ (ស្មាក់វី (smak v) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ១IT-1915, ស្កូពី (scoops) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1W-0883។
ជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕