ម្ចាស់មកុដថ្មីហើយ បានទៅលើបវរកញ្ញា ប្រទេសហ្វីលីពីនគឺកញ្ញា Maria Luisa Varela ប៉ុន្តែបែរជាលេចចេញនូវមតិចម្រូងចម្រាសអំពីការផលិតកម្មវិធី ពិសេសទៅលើពិធីការិនីកញ្ញា ឌួង ហ្សូរីដាទៅវិញ
ម្ចាស់មកុដថ្មីហើយ បានទៅលើបវរកញ្ញា ប្រទេសហ្វីលីពីនគឺកញ្ញា Maria Luisa Varela ប៉ុន្តែបែរជាលេចចេញនូវមតិចម្រូងចម្រាសអំពីការផលិតកម្មវិធី ពិសេសទៅលើពិធីការិនីកញ្ញា ឌួង ហ្សូរីដាទៅវិញ
ភ្នំពេញ៖ ម្ចាស់មកុដថ្មីហើយ បានទៅលើបវរកញ្ញា ប្រទេសហ្វីលីពីនគឺកញ្ញា Maria Luisa Varela ប៉ុន្តែបែរជាលេចចេញនូវមតិចម្រូងចម្រាសអំពីការផលិតកម្មវិធី ពិសេសទៅលើពិធីការិនីកញ្ញា ឌួង ហ្សូរីដាទៅវិញ។
ទីបំផុតកម្មវិធីបង្កើតឡើងដោយកូនខ្មែរ Miss Planet International បានបញ្ចប់ការប្រគួតហើយ កាលពី រាត្រីទី ២៩ ខែ មករា ឆ្នាំ ២០២៣ ។
ព្រឹត្តិការណ៍ប្រគួតផ្តាច់ព្រ័ត្រត្រូវបានធ្វើឡើងនៅសាលសន្និសីទកោះពេជ្រ ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនចូលរួមក្នុងនោះក៏មានការផ្សាយបន្តផ្ទាល់ផងដែរ។ ម្ចាស់មកុដរូបនេះ ទទួលបានការស្រឡាញ់ច្រើនពីមហាជនខ្មែរខ្លាំងណាស់ ក្នុងឆាកប្រកួតកាលពីយប់មិញនេះ នៅទីសាលមហោស្របកោះពេជ្រ នាង maria LUISA Varela បាននិយាយអរគុណដល់ប្រជាជនកម្ពុជា ដែលបានទទលស្វាមគន័នាង និងបវរកញ្ញាផ្សេងៗ ដោយភាពកក់ក្តៅ។ បើទោះបីជានាងមិនមែនជាជនជាតិខ្មែរមែនតែ ពប្រជាជនកម្ពុជាស្រឡាញ់នាង ហើយនាងក៏ស្រឡាញ់ប្រជាជនកម្ពុជាវិញផងដែរ ។ ដោយលែកក្រៅពីម្ចាស់មកុដបានទៅលើបវរកញ្ញាហ្វីលីពីនហើយ សម្រាប់លំដាប់រងទី១ បានទៅលើរាជនីកំពូលសម្រស់មកពីប្រទេស Zimbabwe លំដាប់រងទី២ ប្រទេសជប៉ុន លំដាប់តងទី៣ ប្រទេសវៀមណាម លំដាប់រងទី០៤ បានទៅលើបវរកញ្ញាប៉ែកអឺរ៉ុបប្រទេស Finland លំដាប់រងទី ៥ប្រទេស Latviaនិងលំដាប់រងទី៦បានទៅលើបវរកញ្ញាខ្មែរ កញ្ញា ពកស្រីល័ក្ខ ។
ជុំវិញកម្មវិធីនេះផងដែរ ស្រាប់តែលេចេញជាមតិចម្រូងចម្រាស់លើពិធីការនីស្រី កញ្ញា ឌួង ហ្សូរីដា ពាក់ព័ន្ធការនិយាយស្តីរបស់នាង ដោយនិយាយមិនខ្វល់ពីដៃគូពិធីការនីម្ខាងទៀត រហូតធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន នៅមិនសុខបាននាំបញ្ចេញមតិចម្រូងចម្រាស់ព្រោងព្រាត រហូតក្លាយជាប្រធានបទក្នុងការវែកញែកមួយផងដែរ ។ ពិធីការិនីរូបនេះរងការរិះគន់ថាបានព្យាយានិយាយកាត់នឹងការនិយាយរបស់ពិធីការិនីជនជាតិបរទេសម្នាក់បាននិយាយភាសាអង់គ្លេសមិនទាន់ចប់សប់គ្រប់នោះ ដែលមើលទៅហាក់មិនទាន់បានល្អប្រសើរ។
ក្រៅពីការរិះគន់ទៅកាន់ពិធីការិនីរូបនេះក៏មានការរិះគន់ខ្លះៗទៅកាន់អ្នកចម្រៀងរ៉េប ពូឃ្លាំងដែលបានឡើងច្រៀងសម្រាប់ឲ្យកញ្ញាឯកបង្ហាញមុខ ដែលមើលទៅមិនទាន់បានល្អប្រសើរ ខណៈដែលការច្រៀងក៏មិនទាន់ស៊ីចង្វាក់នឹងការដើរបង្ហាញម៉ូតជាដើម៕