នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣! ស្វាមី ជនរងគ្រោះ អ៉ឹង ជុងហ្គិច ដែលគេសម្លាប់នៅណាហ្គាវើល បង្ហាញការឈឺចាប់ និងបង្ហាញរូបជនដៃដល់ហើយ
នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣! ស្វាមី ជនរងគ្រោះ អ៉ឹង ជុងហ្គិច ដែលគេសម្លាប់នៅណាហ្គាវើល បង្ហាញការឈឺចាប់ និងបង្ហាញរូបជនដៃដល់ហើយ
ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ គណនេយ្យហ្វេសបុកឈ្មោះ Chan Sour ដែលគេស្គាល់ថា ជាស្វាមី សពជនរងគ្រោះឈ្មោះ អុឹង ជុងហ្គិច ដែលគេសម្លាប់នៅណាហ្គាវើល បានបង្ហាញការឈឺចាប់ និងបង្ហាញ រូបថតជនដៃដល់ផងដែរ ។
សារនោះបានបង្ហាញថា នេះជាលេីកទី១ហេីយ ជាការឈឺចាប់បំផុតសម្រាប់ជីវិតខ្ញុំ ពេលនេះសមត្ថិកិច្ចក៏បានខំដុតដៃដុតជេីងដែរដេីម្បីតាមចាប់ឃាតករមកផ្ដន្ទាទោស តាមច្បាប់ដែរ ដោយឡែកខ្ញុំសុំបងប្អូនប្រជាជនយេីង បេីសិនបានឃេីញឃាតករ ក្នុងរូបនេះសូមជួយផ្ដល់ពត៌មានដល់សមត្ថកិច្ច ដែលនៅជិតបំផុត ឬផ្ដល់ពត៌មាន មកដល់ខ្ញុំតាមរយៈលេខទូរស័ព្ទ 070666777 ខ្ញុំនឹងជូនសារគុណ នៅពេលចាប់បានជននេះ មកទទួលទោសតាមច្បាប់។ សូមអូនទៅកាន់សុខគតិភពចុះ កាងារដែលសេសសល់ ទុកអោយសមត្ថិកិច្ច និងច្បាប់ដោះស្រាយចុះ សូមព្រលឹងអូនកុំ នៅវិលវ៉ុលទៀតអី! ខ្ញុំសូមអរគុណថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ និងជំរុញស្មារតីកងកំលាំង ក្នុងការស្វែងរកយុត្តិធម៌ អោយគ្រួសារខ្ញុំ ។
សូមរំលឹកថា មានករណីឃាតកម្មមួយបានកើតឡើង នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ ម៉ោង ១១និង២៩នាទីយប់ ដោយជនរងគ្រោះត្រូវជនដៃដល់ ចាក់សម្លាប់នៅចំនុច ក្នុងបន្ទប់ទឹកស្រី ជាន់ទី១ អគាណាហ្គាវើលដ៍១ ផ្លូវក្រសួងកាបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។ សពរងគ្រោះមាន ឈ្មោះ អុឹង ជុងហ្គិច ភេទស្រី អាយុ៣៨ឆ្នាំ ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ២០២សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានមុខរបរ កុងសុីណាហ្គាវើលដ៍ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវ កំណត់បានជនដៃដល់ និងកំពុងស្វែងរកតាមចាប់ខ្លួន ៕