សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៥នាក់ ក្រោយពីពួកគេបានឆ្លងដែនចូលទឹកដីកម្ពុជា ហើយដើរលក់ឆ្នោតវៀតណាម នៅក្រុងស្វាយរៀង
សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៥នាក់ ក្រោយពីពួកគេបានឆ្លងដែនចូលទឹកដីកម្ពុជា ហើយដើរលក់ឆ្នោតវៀតណាម នៅក្រុងស្វាយរៀង
ខេត្ដស្វាយរៀង៖ នាថ្ងៃទី៣១ខែមករា ឆ្នាំ២០២៣ នេះ ស្រាវជ្រាវ និងឃាត់ខ្លួនជនជាតិវៀតណាម ដែលលក់ឆ្នោតវៀតណាមទាំង ៥នាក់នោះ នាំមកថតរូប និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ដើរលក់ឆ្នោតខុសច្បាប់តទៅទៀត នៅក្នុងទឹកដីក្រុងស្វាយរៀង។
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកលក់ឆ្នោតវៀតណាមចំនួន ០៥ នាក់ និងដកហូតវត្ថុតាង រួមមាន សន្លឹកឆ្នោតវៀតណាមចំនួន ៧៦៣សន្លឹក។ ជនជាតិវៀតណាមទាំង ០៥នាក់ ត្រូវបានកម្លាំងជំនាញ ធ្វើកិច្ចសន្យា មិនអនុញ្ញាតឱ្យលក់បន្តទៀតនោះទេ ហើយក្រោយពីអប់រំរួច សមត្ថកិច្ចបានដោះលែងឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញ។
មហាជន បានលើកឡើងថា គេឃើញជនជាតិវៀតណាមច្រើននាក់ បានឆ្លងដែនពីប្រទេសវៀតណាម ចូលមកលក់ឆ្នោត នៅតាមជនបទ និងទីប្រជុំជន ជាពិសេសក្នុងក្រុងស្វាយរៀង គឺជិះម៉ូតូដើរលក់ឆ្នោត នៅគ្រប់ច្រកល្ហក តាមផ្សារ និងតាមហាងអាហារ ហាងកាហ្វេ ដោយគ្មានខ្លាចញញើតសមត្ថកិច្ចឡើយ ហើយឃើញសមត្ថកិច្ច ឃាត់ខ្លួនមកធ្វើកិច្ចសន្យា មនុស្សមុខដដែលៗ ល្មមចាប់ផាកពិន័យ រួចបញ្ជូនឲ្យទៅខាងសមត្ថកិច្ចភាគីវៀតណាម នៅប្រទេសវៀតណាម ទើបរាងចាល៕