សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើ សុំកុំឲ្យមានការនាំកុមាររងគ្រោះអាយុ ក្រោម៥ឆ្នាំ ទៅតុលាការជួបជាមួយនឹងជនល្មើស
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើ សុំកុំឲ្យមានការនាំកុមាររងគ្រោះអាយុ ក្រោម៥ឆ្នាំ ទៅតុលាការជួបជាមួយនឹងជនល្មើស
(ភ្នំពេញ) ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យលោ កជំទាវ ជូ ប៊ុនអេង និង ឯកឧត្តម កើត រិទ្ធ ធ្វើការជាមួយតុលាការក្នុងការលើកលែង ការយកកុមាររងគ្រោះក្រោមអាយុប្រាំឆ្នាំ ទៅកាន់តុលាការ ។
សម្តេចតេជោបានលើកឡើងបែបនេះបន្ទា ប់ពីមានសំណើររបស់លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វីស៊ីប ដែលបានស្នើសុំកុំឲ្យមានការនាំកុមាររងគ្រោះអាយុ ក្រោម៥ឆ្នាំទៅតុលាការជួបជាមួយនឹងជនល្មើ ស ។
សម្តេចតេជោមានប្រសាសន៍ថាការនាំយកក្មេងរងគ្រោះអាយុក្រោម ៥ ឆ្នាំទៅតុលាវាកាន់តែបំបាក់ស្មារតីដល់ក្មេងៗដោយសារ ជួបនិងជនល្មើសដែលធ្លាប់គំរាមគំហែង រំលោភបំពានមកលើខ្លួន។
សម្តេចតេជោសង្ឃឹមថាតុលាការនឹងយល់អំពីបញ្ហានេះ គឺយើងអាចប្រើមេធាវីជំនួស ឡើងការពារក្តីជូនដល់កុមាររងគ្រោះតូចៗ ៕