Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទ្រព្យសម្បត្តិ ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទ្រព្យសម្បត្តិ ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ

ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសកម្មដើរលួចទ្រព្យសម្បត្តិអ្នកភូមិ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៨ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុ. វណ្ណី ហៅអានី ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែទី១ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន គ្មានកូវីដ)។
សម្ភារៈដកហូតរួមមាន៖ ១/ ដែកសំប៉ែតកែឆ្នៃសំរាប់កាច់សោករម៉ូតូចំនួន១ ២/ សោខ្សៀនិងសោជញ្ជៀនលេខ៨ចំនួន០២ ៣/ ទួរវីសចំនួន០១ ៤/ ដែកលួសកែឆ្នៃមួយកំណាត់សំរាប់ឆ្កឹះសោទ្វារផ្ទះ ៥/ ឧបករណ៍សំរាប់កាត់កញ្ចក់ចំនួនមួយ ៦/ ផ្លែកាំបិតចំនួន០២ ៧/ កូនសោម៉ូតូចំនួន០៣ ៨/ ស្រោមដៃចំនួនមួយគូ ៩/ មួកក្រណាត់ចំនួន០១ ១០/ ខ្សែភ្លើងសំរាប់កូវអាគុយចំនួន០១។
មុនពេលកើតហេតុ កំលាំងល្បាតបានឃើញជនសង្ស័យឈ្មោះ សុ វណ្ណី ដើរមកកន្លែងកើតហេតុខាងលើ បំរ៉ុងចូលធ្វើសកម្មភាពលួច ក៏បានជួបនិងសមត្ថកិច្ច ក៏ឃាត់ត្រួតពិនិត្យឃើញមានសំភារៈនេះ ក៏បានឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង