បុរសម្នាក់ មានសង្សារកំណាន់ចិត្ត ជាមួយស្ត្រីវ័យចំណាស់ម្នាក់ មានរឿងរកាំរកូស ខាងប្រុសសុំ ត្រូវគ្នាជាមួយនាងវិញ តែខាងស្រីដាច់ខាតមិនត្រូវគ្នា ទើបខាងប្រុសសម្រេចចិត្ត យកកាំបិតចុងស្រួច ចាក់សម្លាប់ទៅលើនាង
បុរសម្នាក់ មានសង្សារកំណាន់ចិត្ត ជាមួយស្ត្រីវ័យចំណាស់ម្នាក់ មានរឿងរកាំរកូស ខាងប្រុសសុំ ត្រូវគ្នាជាមួយនាងវិញ តែខាងស្រីដាច់ខាតមិនត្រូវគ្នា ទើបខាងប្រុសសម្រេចចិត្ត យកកាំបិតចុងស្រួច ចាក់សម្លាប់ទៅលើនាង
កណ្ដាល៖ ករណីនេះកើតឡើងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ នៅចំណុចបន្ទប់ជួលជនរងគ្រោះ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
បុរសម្នាក់ មានសង្សារកំណាន់ចិត្តជាមួយស្ត្រីវ័យចំណាស់ម្នាក់ តែរយ:២ឆ្នាំនេះ មានរឿងរកាំរកូស តែត្រូវខាងប្រុសសុំមូលមុីជាមួយនាងវិញ តែខាងស្រីដាច់ខាតមិនមូល ក៏ត្រូវខាងប្រុសសម្រេចចិត្តយកកាំបុិតចុងស្រួចចាក់សម្លាប់ទៅលើនាង។
ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុផា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រីឯជនសង្ស័យឈ្មោះ មាស សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល រងរបួសបែកក្បាល ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងមាន កូនកាំបិតចុងស្រួចដងឈើចំនួនមួយ ។
ជនរងគ្រោះមានរបួសលើផ្ទៃមុខ និងដៃខាងឆ្វេងជាច្រើនកន្លែង និងរបួសចំទ្រូងខាងស្ដាំមួយកន្លែង ដេរសរុបចំនួន៥០ថ្នេរ។
ប្រភពព៏ត៌មាន បានបញ្ជាក់ថា នៅក្នុងរយៈពេលប្រហែលមួយឆ្នាំកន្លងមកនេះ ជនសង្ស័យបានតាមសុំស្រឡាញ់លើជនរងជាច្រើនលើកច្រើនសា មកហើយ តែត្រូវជនរងគ្រោះឆ្លើយបដិសេធរហូត។ លុះក្រោយមកមុនពេលកើតហេតុប្រហែលបួនថ្ងៃ ដែលត្រូនិងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ជនសង្ស័យបានព្យាយាមតាមសុំជនរងគ្រោះដើម្បីស្រឡាញ់បន្តទៀត តែជនរងគ្រោះព្យាយាមគេចពីជនសង្ស័យរហូតដល់ជនសង្ស័យបានដេីរនិយាយប្រាប់គេថា បេីមិនបានជនរងគ្រោះយកមកធ្វេីជាប្រពន្ធទេនោះ ខ្លួននឹងសម្លាប់ជនរងគ្រោះ ហេីយសុខចិត្តដើរចូលគុក។ លុះដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានយកកូនកាំបិតចុងស្រួចចំនួនមួយសម្រេចចិត្ត ចូលទៅក្នុងបន្ទប់ជួលជនរងគ្រោះហើយធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យមានរបួសជាច្រើនកន្លែង ទើបផ្អេីលឆោឡោដល់អ្នកជិតខាង ក៏រាយការណ៍មកដល់សមត្ថកិច្ច ចុះទៅធ្វេីការឃាត់ខ្លួនជនសង្ស័យ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ កំពុងកសាងសំណុំរឿងបន្តទៅតាមនីតិវិធីនៃច្បាប់ រួចធ្វើការបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការបន្ត៕