Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ អ្នកដទៃ នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ អ្នកដទៃ នៅភ្នំពេញ

ភ្នំពេញ ៖ នៅ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ អ្នកដទៃ នៅចំណុចនៅមុខផ្ទះគ្មានលេខ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
មុនពេលកើតហេតុ ជនសង្ស័យដើររកលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ពេលមកដល់ចំណុចកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ច ដែលកំពុងជិះល្បាត បានប្រទះឃើញ ដោយមានការសង្ស័យ ក៏ឃាត់ត្រួតពិនិត្យ ទើបរកឃើញវត្ថុតាងមួយចំនួននៅជាប់ខ្លួនជនសង្ស័យ ក៏សម្រេចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរ ។

ជនសង្ស័យមានឈ្មោះ រឿង សម្រេច ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
វត្ថុតាងដែលកម្លាំងនគរបាល ដកហូតបាន រួមមាន ៖ កាំបិតប៉័ងតោ២, កូនកាំបិត២, ដង្កាប់២, កន្ត្រៃ២, ទួណឺវ៉ីស៥, កូនសោលេខ១៧ ចំនួន២, សោខ្សៀលេខ៨ ចំនួន១ និងដែកចុងស្រួចកែច្នៃ សម្រាប់ឆ្កឹះសោ១ ។ លទ្ធផលតេស្តទឹកនោមបង្ហាញថា វិជ្ជមាន(មានសារធាតុញៀន) ។ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង