ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាក់ស្តែង ពាក់ព័ន្ធករណី លួចហ្វ្រង់អគ្គិសនីរបស់រដ្ឋ នៅព្រះសីហនុ
ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាក់ស្តែង ពាក់ព័ន្ធករណី លួចហ្វ្រង់អគ្គិសនីរបស់រដ្ឋ នៅព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាក់ស្តែង ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (លួចហ្វ្រង់អគ្គិសនីរបស់រដ្ឋ) កាលពី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យចំនួន០៣នាក់ រួមមាន ៖
១. ឈ្មោះ សុខ រ៉េត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ
២. ឈ្មោះ សុខ ចាន់ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ
៣. ឈ្មោះ សុខ ចាន់ធឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យទាំង០៣នាក់មានស្រុកកំណើតភូមិថ្មី ឃុំថ្មី ស្រុកទឺកឈូ ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់១ ក្រុង ខេត្តព្រះសីហ នុ ។ បានធ្វើសកម្មភាព លួចកាត់យកដុំហ្វ្រង់ស្វរ័អគ្គិសនី ពីបង្គោលភ្លើងអគ្គិសនី ដែលជារបស់រដ្ឋ ។ ក្រោយពីធ្វើសកម្មភាពរួច ជន សង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍បិតត្រាំង បានធ្វើការឃាត់ខ្លួនបានជាក់ស្ដែង នៅនឹងកន្លែងតែម្ដង ។
វត្ថុតាងដកហូត រួមមាន ៖ ពូថៅដងឈើ ចំនួន០១ដើម, កាំបិតប៉័ងតោ ចំនួន០១ដើម, សោម៉ាឡេត ចំនួន០២, ឧបករណ៍ទំពួកសម្រាប់ផ្ដាច់ខ្សែភ្លើង ចំនួន០១ដើម, ទុយោជ័រពណ៌ខៀវ ចំនួន០១ដើម, ម៉ូតូម៉ាក់ហុងដាឌ្រីម គ្មានស្លាកលេខ(សេរីចាស់) ចំនួន០១គ្រឿង ជាមធ្យោបាយប្រព្រឹត្តបទល្មើស, ទូរសព្ទម៉ាក់វីវ៉ូ ពណ៌ខៀវ ចំនួន០១គ្រឿង, គ្រឿងអគ្គិសេនី(ហ្វ្រង់ស្វ័រ)មួយចំនួនធំ ។
ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញ កសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕