Banner KNP Detail Top

ឃាត់ខ្លួនអ្នកផ្សំគំនិតម្នាក់ និង០២នាក់ទៀត រត់រួច ពាក់ព័ន្ធលួចកាត់ខ្សែភ្លើង នៅខេត្តកណ្តាល

ឃាត់ខ្លួនអ្នកផ្សំគំនិតម្នាក់ និង០២នាក់ទៀត រត់រួច ពាក់ព័ន្ធលួចកាត់ខ្សែភ្លើង នៅខេត្តកណ្តាល

ខេត្តកណ្តាល៖ ហេតុការណ៍ឃាត់ខ្លួននេះកើតឡើងនៅ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិ ឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ផន ស្រីនាង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឬស្សីស្រុក២ ឃុំឈើទាល សហរុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យមានចំនួន០៣នាក់ប្រុស៖
១-ឈោះ យឿន ចាន់ណេត ភេទប្រុសវអាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរជាងផ្សារដែក (ឃាត់ខ្លួន) សហចារីបទល្មើសលួច(សមគំនិតចាត់ចែងផ្ដល់ទីតាំងនិងមធ្យោបាយដល់ជនសង្ស័យជិះធ្វើសកម្មភាពលួច)។
២-ឈ្មោះ អុី វិចិត្រ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។
៣-ឈ្មោះ រ៉ា ចន្ថា ហៅពេក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
១-ម៉ូតូ០១គ្រឿងម៉ាកគប់មូលពណ៌ទឹកប៊ិក។
២-ស្ពាន់(បកស្រោមជ័រខ្សែភ្លើងចេញទម្ងន់៦.០៧គីឡូក្រាម។
៣-កណ្តៀវ០១ផ្លែដែកដងឈើប្រវែង៥៥សង់ទីម៉ែត្រ។
៤-កាំបិតចុងស្រួច(កាំបិតចិតបន្លែ)មានប្រវែង២០សង់ទីម៉ែត្រដងជ័រពណ៌លឿងផ្លែដែក។
៥-ខ្សែភ្លើងជាប់ព្រីពណ៌ទឹកក្រូចមានប្រវែង៦ម៉ែត្រ។
មុនពេលកើតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារ បានបិទហាងមីហឹរជាធម្មតា រួចក៏នាំគ្នាចូលគេងនៅក្នុងហាង។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ភ្លើងក្នុងហាងមីហឹររបស់ជនរងគ្រោះក៏ដាច់ភ្លើងងងឹត ភ្លាមនោះ ជនរងគ្រោះក៏ចេញក្រៅមើល ក៏ឃើញជនសង្ស័យពីរនាក់កំពង់លួចកាត់ខ្សែភ្លើងរបស់ខ្លួននៅមុខហាង រួចហើយបាននាំគ្នាយកខ្សែភ្លើងដាក់លើម៉ូតូជិះសំដៅទៅទិសខាងកើត(ទៅខាងឃុំកំពង់ស្វាយ)ឃើញដូច្នេះជនរងគ្រោះក៏បានទូរស័ព្ទមកប្តឹងនគរបាលប៉ុស្តិ៍ឈើទាល។
ក្រោយទទួលបានបណ្តឹងតាមទូរស័ព្ទកំលាំងប៉ុស្តិ៍ឈើទាលក៏ចេញទៅកន្លែងកើតហេតុ ពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវក៏ឃើញមនុស្សប្រុសពីរនាក់ជិះម៉ូតូគប់មូលគ្មានភ្លើងហើយអ្នកបើកម៉ូតូពាក់ភ្លើងពិលបំភ្លឺនៅលើក្បាលជិះបញ្ច្រាសទិសគ្នា។ ឃើញដូច្នោះកម្លាំងប៉ុស្តិ៍ឈើទាលក៏បត់ក្រោយដេញតាមម៉ូតូជនសង្ស័យ តែម៉ូតូជនសង្ស័យមិនព្រមឈប់ក៏ជិះរត់គេចបាត់ទៅ។ លុះដល់ម៉ោង១៣:៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងប៉ុស្តិ៍នគរបាលឈើទាល សហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយបានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងនាំខ្លួនឈ្មោះឈ្មោះ យឿន ចាន់ណេត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មកប៉ុស្តិ៍នគរបាលឈើទាលដើម្បីសួរនាំ។
ឈ្មោះ យឿន ចាន់ណេត បានឆ្លើយថា យប់មិញខ្លួនមិនបានទៅចូលរួមលួចជាមួយឈ្មោះអុី វិចិត្រ និង រ៉ា ចន្ថា ទេ។ ព្រោះយប់មិញថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៨និង១០នាទី ឈ្មោះ អ៉ី វិចិត្រ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានយកម៉ូតូម៉ាកគប់មូលពណ៌ទឹកប៊ិក ជិះឌុបឈ្មោះ រ៉ា ចន្ថា ហៅពេក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយ ឈ្មោះ យឿន ចាន់ណេត អ្នកទិញសាំង ចាក់ឱ្យជនសង្ស័យទាំងពិរជិះចេញទៅ តែមិនដឹងថាជិះទៅណាទេ។លុះដល់វេលាម៉ោង១៨និង៣០នាទីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឈ្មោះ អុី វិចិត្រ និងឈ្មោះ រ៉ា ចន្ថា ហៅពេក បានត្រឡប់មកផ្ទះរបស់ឈ្មោះ យឿន ចាន់ណេត ភេទប្រុសវិញ និងមានខ្សែភ្លើងមួយបាវស មកជាមួយពេលនោះឈ្មោះអុី វិចិត្រ និងឈ្មោះ រ៉ា ចន្ថា ហៅពេក បានយកខ្សែភ្លើងដែលពួកខ្លួនលួចបានមកក្នុងបន្ទប់ដេករបស់ខ្លួន(បន្ទប់យឿន ចាន់ណេត)រួចបកសំបកជ័រចេញដើម្បីយកស្ពាន់។ ហើយជនសង្ស័យឈ្មោះ យឿន ចាន់ណេត ភេទប្រុស បានឆ្លើយបានឆ្លើយបន្តទៀតថា៖ កន្លងមកខ្លួនធ្លាប់បានចូលរួមធ្វើសកម្មភាពលួចជាមួយឈ្មោះ អុី វិចិត្រ និងឈ្មោះ រ៉ា ចន្ថា ហៅពេក ចំនួនបីដងហើយ ក្រោយពីឈ្មោះ អុី វិចិត្រ និងឈ្មោះ រ៉ា ចន្ថា ហៅពេក ធ្វើសកម្មភាពលួចខ្សែភ្លើងបានគឺអ្នកទាំងពីរតែងតែងយកមកបកសំបកជ័រចេញនៅក្នុងបន្ទប់ដេករបស់ខ្លួន ចំណែកម៉ូតូម៉ាកគប់មូលនេះគឺពួកខ្លួនតែងតែជិះធ្វើសកម្មភាពរហូត។
ជនសង្ស័យរួមទាំងវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងសុំគោលការមេឃាត់ខ្លួន លើជនឈ្មោះ យឿន ចាន់ណេត ភេទប្រុសពីករណីសមគំនិត ចាត់ចែង ផ្ដល់ទីតាំង ក្នុងអំពើលួច អនុវត្តន៏តាមនីតិវិធី និងសុំបន្តរកមុខសញា០២នាក់ទៀត ដែលកំពុងរត់គេចខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង