Banner KNP Detail Top

ស្ត្រីម្នាក់សម្រាលកូននៅលើវាលស្មៅពាក់កណ្តាលផ្លូវ មុនពេលក្រុមគ្រូពេទ្យមកដល់

ស្ត្រីម្នាក់សម្រាលកូននៅលើវាលស្មៅពាក់កណ្តាលផ្លូវ មុនពេលក្រុមគ្រូពេទ្យមកដល់


ខេត្តកោះកុង ៖ ស្ត្រីសំរាលកូន មានឈ្មោះ កែវ សម្ផស្ស អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ និងមានប្តីឈ្មោះ អ៊ូ ហ៊ូវ អាយុ៤១ឆ្នាំ មានមុខរបរជាតៃកុងឡានដឹកដី មានទីលំនៅភូមិស្មាច់មានជ័យ ឃុំស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់បានសម្រាលកូននៅពាក់កណ្តាលផ្លូវ មុនពេលក្រុមគ្រូពេទ្យមកដល់ នៅចំណុចលើវាលស្មៅ ខណៈពេលឈឺពោះខ្លាំងពេកធ្វើដំណើរមិនដល់មន្ទីរពេទ្យ ។

បុរសជាប្ដីប្រាប់ថា ក្រុមគ្រូពេទ្យផ្នែកសម្ភព-រោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចុះជួយសង្គ្រោះភរិយារបស់ខ្លួនឈឺពោះសម្រាលកូននៅតាមផ្លូវ ដាច់ស្រយាលមួយដោយជោគជ័យ។ គាត់ប្រាប់ថា នៅថ្ងៃ អង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ក្រុមគ្រូពេទ្យផ្នែកសម្ភព-រោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចុះជួយសង្គ្រោះភរិយារបស់គាត់មានផ្ទៃពោះឈឺពោះសម្រាលកូននៅតាមផ្លូវ ។

ក្រុមគ្រូពេទ្យបានបញ្ជាក់ឱ្យដឹងថា ស្ត្រីនេះសម្រាលបានកូនស្រីម្នាក់ ដែលទម្ងន់២,៧គីឡូក្រាម ជាកូនទី៤ នៅក្នុងគ្រួសារ។ ក្រុមគ្រូពេទ្យបានបន្ថែមទៀតថា ខណៈពេលរថយន្តសង្គ្រោះទៅដល់កន្លែងកើតហេតុ ស្ត្រីខាង លើបានសម្រាលកូនរួចទៅហើយ និងបានលើកដាក់រថយន្តដឹកមកពិនិត្យសង្គ្រោះបន្តនៅមន្ទីរពេទ្យរហូតរួចរាល់ និងប្រកបដោយសុខភាពល្អទាំងម្តាយនិងកូន៕

អត្ថបទដែលជាប់ទាក់ទង