Banner KNP Detail Top

អ្នកនាង ពេជ្រ សូលីកា ៖ គ្មានអ្វីដែលទៀងទាត់ ស្ថិតថេរនោះទេ យើងគួរតែងាកមកចាប់អារម្មណ៍លើខ្លួនឯងវិញ ទោះអ្នកដទៃធ្វើឱ្យយើងឈឺចាប់ តែយើងក៏មិនអាចបំផ្លាញខ្លួនឯងនោះទេ

អ្នកនាង ពេជ្រ សូលីកា ៖ គ្មានអ្វីដែលទៀងទាត់ ស្ថិតថេរនោះទេ យើងគួរតែងាកមកចាប់អារម្មណ៍លើខ្លួនឯងវិញ ទោះអ្នកដទៃធ្វើឱ្យយើងឈឺចាប់ តែយើងក៏មិនអាចបំផ្លាញខ្លួនឯងនោះទេ

ភ្នំពេញ ៖ ក្រោយពេលជួបស្នេហ៍ខកម្ដងហើយម្ដងទៀត មិនសមបំណងមកជាហូរហែច្រើនពេក ភ្លាមៗនោះ មិនទុកចាំយូរ ស្រាប់តែតារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ក៏បានចេញមុខមកបង្ហោះរូបរបស់ខ្លួនជាច្រើនសន្លឹក ដោយបានភ្ជាប់ជាមួយនឹងសារ Caption ប៉ុន្មានឃ្លាពោលពាក្យប្រកាសនិយាយយ៉ាងច្បាស់ៗនៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះបែបនេះថា គ្មានអ្វីដែលទៀងទាត់ ស្ថិតថេរនោះទេ យើងគួរតែងាកមកចាប់អារម្មណ៍លើខ្លួនឯងវិញ ទោះអ្នកដទៃធ្វើឱ្យយើងឈឺចាប់ តែយើងក៏មិនអាចបំផ្លាញខ្លួនឯងនោះដែរ Enjoy your freedom life ។
បន្ទាប់ពីបានឃើញអ្នកនាង ពេជ្រ សូលីកា បង្ហោះសារនិយាយដូច្នេះរួចមក ក៏មានមហាជន ក៏ដូចជាហ្វេនៗរបស់នាងគ្រប់គ្នាមិនឈរមើលនឹងភ្នែក ក៏បាននាំគ្នាចូលទៅខមិននៅក្នុងរូបភាពរបស់តារាចម្រៀងស្រីអ្នកនាង ពេជ្រ សូលីកា ភ្លែតតែម្ដង។ ពួកគេបាននាំគ្នាចចូលទៅបញ្ចេញមតិលើកឡើងពីមួយទៅមួយថា « i love you my idol មើលរាងចុះលោកអើយ ក្រមុំៗដូចខ្ញុំសុំចាញ់ហើយ ពិតជាគួរអោយស្រឡាញ់ខ្លាំងណាស់» «ស្រលាញ់ឈុតចែពាក់ដល់ហើយ! ស្រលាញ់ស្តាយថតរូប ហើយស្រឡាញ់ចែពេញ សំខាន់ចែកាន់តែក្មេង ហើយ cute ទៀត»។ អ្នកខ្លះបាននិយាយអោយដឹងថា «មនុស្សតែងតែជួបរឿងអាក្រក់ និងល្អ គ្រប់ៗគ្នាតែងតែមានការបរាជ័យ និងជោគជ័យ តែងតែមានអ្នកត្រូវការ និងមិនមានអ្នកត្រូវការ អ្វីដែលសំខាន់គឺយើងត្រូវចេះស្រឡាញ់ខ្លួនឯង និងថែរក្សាខ្លួនឯង ព្រោះមិនមានអ្នកណាស្រឡាញ់ខ្លួនយើងជាងយើងទេ» «ភាពឈឺចាប់ វាធ្វើអោយយើងក្លាយជាមនុស្សម្នាក់ដែលរឹងមាំ»។
មួយចំនួនទៀតបានលើកឡើងចំៗថា ទោះគាត់ព្យាយាមលើកទឹកចិត្តខ្លួនឯង ក៏ទឹកមុខគាត់នៅតែសេដ កែវភ្នែកមិនអាចកុហកបានទេ ស៊ូឡើងអាយដល ខ្ញុំពិតជាគ្មានពាក្យអ្វីនិយាយនោះទេ មានតែពាក្យថា បងស្រីគឺជាមនុស្សស្រីរឹងមាំម្នាក់ ដែលខ្ញុំតែងតែនិយាយលើកសរសើរជារៀងរាល់ថ្ងៃ បងរឹងមាំណាស់ ជាគំរូល្អសម្រាប់មនុស្សស្រីទន់ខ្សោយ ដែលទន់ជ្រាយនឹងរឿងស្នេហា រៀនស្រឡាញ់ខ្លួនឯង ផ្តល់ក្តីសុខអោយខ្លួនឯង ដោយមិនរំពឹងពីអ្នកដទៃ។
ខ្លះទៀតបានបញ្ចេញមតិថា «ត្រូវហើយមនុស្សយើងម្នាក់ៗ ទោះជាយើងផ្លូវជាតិ ក៏មិនបាច់ពូនភ្នំដើម្បីផ្គាប់ចិត្តអ្នកដទៃដែរ ត្រូវសប្បាយចិត្តនៅអ្វីដែលមាន» «ហេតុអ្វីមនុស្សយើង មានសម្រស់ស្អាតហើយ មានទ្រព្យច្រើនហើយ នៅតែបែកបាក់គ្នាទៀត? សូមមិនយល់ពីព្រំលិខិត» «មនុស្សដែលមិនមែនជាគូរអស់មួយជីវិតរបស់យើង បើអាចចាកចេញកាន់តែលឿន កាន់តែល្អ បើប៉ះទំរាំយើងកូន៤ហើយ អាយុឡើង៤០ជាង បានវាបញ្ចេញកន្ទុយចចកនោះ ជីវិតយើងបានពិតជាចប់មែនទែន Enjoy your freedom life again sweet sister»។
យ៉ាងណាមិញ ក្នុងនោះផងដែរ បើយើងនាំគ្នាសង្កេតមើល ឃើញថា ចាប់តាំងតែពីស្វាមីរបស់តារាចម្រៀងស្រីអ្នកនាងពេជ្រ សូលីកា ចេញមុខមកប្រកាសក្ដែងៗនៅក្នុងគណនីរបស់ខ្លួនអោយអ្នករាល់គ្នាបានដឹងអំពីការលែងលះគ្នាជាមួយនឹងភរិយារួចមក ពេលនេះតារាស្រីអ្នកនាង ពេជ្រ សូលីកា ក៏កំពុងតែរស់នៅជាមួយនឹងកូនប្រុសជាទីស្រលាញ់យ៉ាងស្ងប់ស្ងាត់ ដែលមានមុខមាត់ស្រស់សង្ហា គួរអោយស្រលាញ់ និងខ្នាញ់ខ្លាំងណាស់ ដោយមិនខ្វល់ពីអ្វីនោះទេ ចង់អ្នកណាថាអីក៏នាងមិនយកចិត្តទុកដាក់ស្ដាប់នោះដែរ។
ពេលកន្លងមកនេះ នាងតែងតែជួបនៅរឿងរ៉ាវឈឺចាប់លំបាក់ទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងណាក៏ដោយក្ដី ក៏តារាចម្រៀងស្រីអ្នកមេម៉ាយកូនមួយសាច់ចាំមិនចេះចាស់រូបនេះ នាងនៅតែមានស្នាមញញឹមនៅចំពោះមុខគ្រប់គ្នាជាប្រចាំ និងតែងតែបង្ហាញនៅភាពរឹងមាំ ការអត់ធ្មត់សម្រាប់កូនប្រុសរបស់ខ្លួនជានិច្ច ទោះជាថ្ងៃអនាគតមានរឿងអ្វីកើតឡើងក៏ដោយ នាងមិនព្រមចុះចាញ់នៅព្រហ្មលិខិតមួយនេះជាដាច់ខាត នាងនឹងតស៊ូបន្តដំណើរដើរទៅមុខជាបន្តបន្ទាប់ទៀត ដើម្បីកូនប្រុសរបស់នាង៕

អត្ថបទដែលជាប់ទាក់ទង