Banner KNP Detail Top

នារីៗបំរើការនៅបារបារាំង ត្រូវបានបុរសជនបរទេសម្នាក់ វាយនៅខាងក្នុងហាង ខណៈកំពុងផឹកស៊ីសប្បាយជួបជុំគ្នា បណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ

នារីៗបំរើការនៅបារបារាំង ត្រូវបានបុរសជនបរទេសម្នាក់ វាយនៅខាងក្នុងហាង ខណៈកំពុងផឹកស៊ីសប្បាយជួបជុំគ្នា បណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ កាលពី ថ្ងៃទី ២ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅចំណុចក្នុងភោជនីយដ្ឋានមួយឈ្មោះ លូស៊ីហ្វើរ តាមបណ្តោយផ្លូវ១៣០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គឺមានបុរសជនជាតិបរទេសម្នាក់ចូលមកផឹកស៊ីលេងយ៉ាងសប្បាយ លុះក្រោយមកបុរសបរទេសនេះ ក៏ស្រវឹង ហើយបានឈ្លោះគ្នារហូតឈានដល់បង្កជាហិង្សាវាយតប់គ្នា បណ្ដាលអោយនារីៗនៅក្នុងហាងរងរបួសធ្ងន់ និងស្រាលផងដែរ។
ករណីបង្កហិង្សានេះ ដើមឡើយជនបរទេសម្នាក់នេះ បានចាក់បទចំរៀងស្ដាប់ក៏ឈ្លោះគ្នាជាមួយភ្ញៀវម្នាក់ទៀត រករឿងបង្កជាហិង្សាតែម្តង ។ បន្ទាប់ពីឃើញបែបនេះ នារីៗដែលបំរើការនៅក្នុងហាងនាំគ្នារត់ទៅឃាត់ក៏ត្រូវបុរសជនបរទេសម្នាក់ដែលរាងខ្ពស់បានប្រើអំពើហិង្សាទៅលើពួកគាត់ បណ្ដាលអោយរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
ក្រោយពីបង្កហេតុរួច នារីៗដែលបំរើការនៅហាងបានទូរសព្ទ័ទៅប៉ូលិសប៉ុស្តិ៍ផ្សារកណ្ដាលទី១ដែរ តែមិនឃើញអ្នកណាចុះមកទេ រហូតដល់បុរសបរទេសខាងលើព្យាយាមដើរចេញពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋជួយឃាត់ដឹកយកទៅដល់ប៉ុស្តិ៍ប៉ូលិសតែម្ដង។
បុរសបរទេសនេះ ត្រូវបានឃាត់ន្លួនយកទៅប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំនិងជនរងរគ្រោះនាំគ្នាទៅដែរ ដើម្បីដាក់ពាក្យអោយសមត្ថកិច្ចចាត់ទៅនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង