Banner KNP Detail Top

បង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅកំពត

បង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅកំពត

ខេត្តកំពត៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងកំពត កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នំា២០២៣ បានបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនចំនួន០២ករណីផ្សេងគ្នា គឺនៅភូមិឃ្លាំងខាងជើង ឃុំភ្នំប្រសាទ ស្រុកកំពង់ត្រាច ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ និងនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងប្រតិបត្តិការទាំង២ករណីខាងលើ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះ ឯម ពៅ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឃ្លាំងខាងជើង ឃុំភ្នំប្រសាទ ស្រុកកំពង់ត្រាច ខេត្តតាកែវ ។ ២-ឈ្មោះ ប៉ូរ៉ាន់ អឹង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត និង៣-ឈ្មោះ ម៉ាស់ បូល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
វត្ថុតាងដកហូតរួមមាន ៖ -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៥កញ្ចប់ -ទូរស័ព្ទដៃ០៤គ្រឿង – ម៉ូតូ២គ្រឿង ។ កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង