Banner KNP Detail Top

បង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូ នៅប៉ៃលិន

បង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូ នៅប៉ៃលិន

ខេត្តប៉ៃលិន៖ នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខា បានចុះបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូ នៅចំណុចផ្លូវកែងស្រះឈូក ស្ថិតក្នុងភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្មេងទំនើងដែលឃាត់ខ្លួនទាំង០៣នាក់គឺប្រុសទាំងអស់និងម៉ូតូ០២គ្រឿង មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ លី ម៉េងធា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១១ ពាក់ផ្លាកលេខ បាត់ដំបង1J-4677(ជាម្ចាស់ម៉ូតូ និងជាអ្នកបង្ហោះ)។
ទី២-ឈ្មោះ រ៉េត វ៉ាន់រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ជាអ្នកបិទគូទខាងក្រោយ)។
ទី៣-ឈ្មោះ ណាត វណ្ណេត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខប៉ៃលិន1C-5505(ជាម្ចាស់ម៉ូតូ និងជាអ្នកបង្ហោះ)។
ករណីឃាត់ខ្លួនក្មេងទំនើងនេះ ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បរយ៉ាខា បានធ្វើកិច្ចសន្យាអប់រំឱ្យរាងចាល និងបានឱ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង