ចាប់ខ្លួនលោកស្រី អៀង ប៊ួយគង់ ដែលត្រូវជាប្រពន្ធលោក លី ហាំងសេង ថៅកែផ្ទះល្វែងដ៏ល្បីឈ្មោះ ចង់ស៊ីដាច់លុយអតិថិជន រាប់សិបម៉ឺបដុល្លារ
ចាប់ខ្លួនលោកស្រី អៀង ប៊ួយគង់ ដែលត្រូវជាប្រពន្ធលោក លី ហាំងសេង ថៅកែផ្ទះល្វែងដ៏ល្បីឈ្មោះ ចង់ស៊ីដាច់លុយអតិថិជន រាប់សិបម៉ឺបដុល្លារ
ភ្នំពេញៈ ចាប់ខ្លួនលោកស្រី អៀង ប៊ួយគង់ ដែលត្រូវជាប្រពន្ធលោក លី ហាំងសេង ថៅកែផ្ទះល្វែងដ៏ល្បីឈ្មោះ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ តាមដីកាអោយចូលខ្លួនលេខ ៧៥អយឃ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខា ដោយលោក វ៉ា សក្តា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប។
បន្ទាប់ពីចាប់ខ្លួន ប្រជាពលរដ្ឋ ដែលជាអ្នករងគ្រោះចំនួន ៨ គ្រួសារ ដែលបានទិញផ្ទះ ៨ ល្វែង ពីលោក លី ហាំងសេង និងអ្នកស្រី អេង ប៊ួយគង់ បាននាំគ្នាឈរលើកបដា នៅមុខសាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២៣ នេះ ដោយបានស្នើសុំឱ្យតុលាការ ជួយផ្តល់យុត្តិធម៌ រឿងទិញផ្ទះ និងបង់លុយឲ្យហើយ បែរជាមិនបានផ្ទះទៅវិញ។
ប្រជាពលរដ្ឋ បានអះអាងថា ក្នុងការទិញផ្ទះល្វែងនេះ ពួកគាត់ បានធ្វើកិច្ចសន្យា និងបានផ្តិតមេដៃ នៅមុខមេធាវី ត្រឹមត្រូវ កាលពីឆ្នាំ២០២០។ ជាមួយគ្នានេះ ក្រុមប្រជាពលរដ្ឋ ដែលរងគ្រោះ បានទទូចសុំឱ្យស្ថាប័នតុលាការ មេត្តាជួយផ្តល់យុត្តិធម៌ ដល់ពួកគាត់ផង ពោលគឺឱ្យភាគីលោក លី ហាំងសេង និងប្រពន្ធ ផ្តល់ផ្ទះល្វែងដល់ ពួកគាត់ ទាំង ៨ គ្រួសារ។ ក្នុងករណីថៅកែផ្ទះល្វែង ខាងលើ មិនព្រមសងទេនោះ សុំកុំឱ្យមានការដោះលែងឱ្យសោះ ដ្បិតប្តីប្រពន្ធ ទាំងពីរូបនេះ គឺជាជនបោកប្រាស់ ហើយក៍អាចបន្តបោកប្រាស់ ដល់ប្រជាពលរដ្ឋផ្សេងៗទៀត ក៍ថាបានផងដែរ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ផ្ទះក្នុងមួយល្វែង ដែលពួកគាត់បានទិញ មានតម្លៃចាប់ពី ២៨ ទៅ ៣០ ម៉ឺនដុល្លារអាមេរិក ដែលស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ក្នុងផ្ទះមួយល្វែងៗ ពួកគាត់បានកក់ប្រាក់ពី ៥០ ទៅ ៨០% រួចហើយ ប៉ុន្តែពេលទៅបង់ ប្រាក់ផ្តាច់ ដើម្បីទទួលយកផ្ទះ ស្រាប់តែលោក លី ហាំងសេង និងប្រពន្ធ (អៀង ប៊ួយគង់) បានគេចវេស មិនព្រមជួបក្នុងការប្រគល់ផ្ទះ ឲ្យពួកគាត់នោះទេ ទើបបានជាពួកគាត់ សម្រេចដាក់ពាក្យប្តឹង ទៅតុលាការតែម្តង។
មន្ត្រីអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា អ្នកស្រី អៀង ប៊ួយគង់ ត្រូវបានចៅក្រម សម្រេចឃុំខ្លួន និងបានបញ្ជូន ទៅពន្ធនាគារហើយ៕