Banner KNP Detail Top

បុរសម្នាក់ អះអាងថា ខ្លួនជាអ្នកសារព័ត៌មាន ត្រូវជនអន្ធពាល ០២នាក់ជិះម៉ូតូ ទៅកាប់ដល់ក្នុងផ្ទះបណ្ដាលឲ្យរងរបួសពេញខ្លួន

បុរសម្នាក់ អះអាងថា ខ្លួនជាអ្នកសារព័ត៌មាន ត្រូវជនអន្ធពាល ០២នាក់ជិះម៉ូតូ ទៅកាប់ដល់ក្នុងផ្ទះបណ្ដាលឲ្យរងរបួសពេញខ្លួន

ខេត្តបាត់ដំបង ៖ កាលពីយប់ថ្ងៃទី០២ កុម្ភៈ ឆ្នំា២០២៣នេះ ស្ថិតនៅក្នុងស្ថានីយរថភ្លើងក្នុងសង្កាត់ទូលតាឯក ក្រុងបាត់ដំបង ក្រោយពីគាត់បានរាយការណ៏ជូនលោកស្នងការខេត្ត ពីករណីគ្រឿ.ងញៀ.ន។

បុរសនោះ ឈ្មោះ ជុំ សុត្រា អ្នកសារព័ត៌មាន នៅក្នុងអង្គភាព ដំណឹងក្នុងស្រុក រស់នៅចំណុចកើតហេតុនេះ ។ គាត់បានប្រាប់ដល់អ្នកសារព័ត៌មានដទៃទៀតថា ជនអន្ធពាលចំនួន០២នាក់ ជិះម៉ូតូម៉ាកឃ្លីកពណ៌ខ្មៅ បានប្រើប្រាស់ដាវសាម៉ូរ៉ៃចូលទៅកាប់គាត់ដល់ផ្ទះ បណ្ដាលឲ្យត្រូវរបួសជាច្រើនកន្លែង រួចពួកវាជិះគេចខ្លួនភ្លាមៗតែម្ដង ។ ជនរងគ្រោះត្រូវបានគេសួរនាំជីកឬស ជីកគល់អំពីដើមចម ដែលនាំឲ្យជនអន្ធពាល គ្មានអត្តសញ្ញាណជិះម៉ូតូទៅកា.ប់គាត់ដល់ផ្ទះ ។
លោក ជុំ សុត្រា បានផ្ដល់ចម្លើយដោយរំលឹកពីសាវតារឿងខ្លះៗ មុនពេលកើតហេតុយ៉ាងដូច្នេះថា «ខ្ញុំសង្ស័យរឿងនេះ ផ្ដើមចេញពីរឿងគំនុំរវាងខ្ញុំ ជាមួយពួកគ្រឿងញៀន»។ កាលពីជាងកន្លះខែមុន ខ្ញុំបានរាយការណ៌ទាំងព័ត៌មានផ្ដល់ទាំងវត្ថុតាង និងសកម្មភាពពួកប្រើប្រាស់ថ្នាំញៀន និងអ្នកជួញដូរថ្នាំ.ញៀន ជូនលោកស្នងការខេត្ត ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង នៅក្នុងស្ថានីយរថភ្លើង ដើម្បីឲ្យលោកជួយអន្តរាគមន៍ចុះបង្ក្រាប។ ករណីនេះ ទើបពួកគ្រឿងញៀនគុំគួនតាមប៉ុនប៉ងកាប់ស.ម្លាប់ខ្ញុំដល់ផ្ទះបែបនេះ» ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអ្នកសារព័ត៌មានបានរាយការណ៏ទៅលោកស្នងការខេត្ត ពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងស្ថានីយរថភ្លើងនេះ ពិតជាមានដូច្នេះមែន កាលពីជាងកន្លះខែមុន។ ប្រភពបានបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៏របស់អ្នកសារព័ត៌មាន ដែលភ្ជាប់ជាមួយនូវសកម្មភាពជនប្រព្រឹត្តគ្រឿងញៀនផង ទំនងពេលនោះអ្នកសារព័ត៌មាននោះ បានចូលទៅយ៉ាងកៀក ឬស្ថិតនៅជាមួយនឹងសកម្មភាពនៃក្រុមជនល្មើសកំពុងប្រព្រឹត្តគ្រឿងញៀនតែម្ដង។ ជនល្មើសម្នាក់ក៏ត្រូវកម្លាំងការិយាល័យគ្រឿ.ងញៀនឃាត់ខ្លួន ស្របពេលជនម្នាក់នោះមានដីកាចាប់ខ្លួនស្រាប់ផង ។
សំណុំរឿងអ្នកកាសែតម្នាក់ ត្រូវជនពាល០២នាក់ ជិះម៉ូតូទៅកាប់ដល់ផ្ទះនេះ គេសង្ស័យជនដៃដល់ជាបក្សពួកជនសង្ស័យដែលត្រូវចាប់ខ្លួននេះតែម្ដង។ សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ ដែលជាអ្នកសារព័ត៏មាននោះ មានស្នាមរបួសជាច្រើនកន្លែងលើរាងកាយ ហើយគាត់បានទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ខាននគរបាលខេត្ត នៅព្រឹកថ្ងៃទី ០៣ កុម្ភៈ នេះហើយ ។

អត្ថបទដែលជាប់ទាក់ទង