Banner KNP Detail Top

អគ្គិភ័យសង្ស័យបង្កពីទុស្សេខ្សែភ្លើង បានឆាប ឆេះឃ្លាំងស្តុកទំនិញ មួយកន្លែង ស្ថិតក្នុងផ្សារឥណ្ឌូចិន ក្បែរក្រុមផ្សាររោងក្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវ

អគ្គិភ័យសង្ស័យបង្កពីទុស្សេខ្សែភ្លើង បានឆាប ឆេះឃ្លាំងស្តុកទំនិញ មួយកន្លែង ស្ថិតក្នុងផ្សារឥណ្ឌូចិន ក្បែរក្រុមផ្សាររោងក្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវ

ព្រំដែនកម្ពុជា-ថៃៈ កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ អគ្គិភ័យដែលសង្ស័យបង្កពីទុស្សេខ្សែភ្លើង បានឆាប ឆេះឃ្លាំងស្តុកទំនិញ មួយកន្លែង គឺឃ្លាំងលេខ ១៣០-១៣១-១៣២ ស្ថិតក្នុងផ្សារឥណ្ឌូចិន ក្បែរក្រុមផ្សាររោងក្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវ ទល់មុខភូមិក្បាល ស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឬច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ។
ប្រភពពីអាជីវករខ្មែរ នៅផ្សាររោងក្លឿ និងផ្សារឥណ្ឌូចិននោះ បានប្រាប់ឲ្យដឹងថា ភ្លើងដែលអ្នកឃើញដំបូង ក៏ឃើញថា វាឆេះយ៉ាងសន្ធោសន្ធៅទៅហើយ។ សាក្សីឃើញហេតុការណ៍ខ្លះ បានរាយការណ៍ថា អគ្គិភ័យនោះ បានលេបត្របាក់ ឃ្លាំងរបស់ម្ចាស់ជាជនជាតិខ្មែរមួយ និងមួយទៀត ជារបស់ជនជាតិប៉ាគីស្ថាន ។
កម្លាំងអាជ្ញាធរមានសមត្ថកិច្ច និងពលរដ្ឋខ្មែរ ថៃ ដែលស្នាក់នៅ និងប្រកបរបររកស៊ី នៅក្រុមផ្សារថៃ បានតស៊ូជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យ ដែលកំពុងឆាបឆេះនោះ ស្ថិតនៅក្នុងផ្សារឥណ្ឌូចិន ឈាងខាងជើងផ្សាររោងគ្លឿនោះ ។
ក្រុមជួយពន្លត់អគ្គិភ័យ បានគ្រប់គ្រងស្ថានការណ៍បាន គឺពន្លត់ ចំណុចឆេះអស់ ២ ឃ្លាំង និងមិនឱ្យរាលដាលឆេះបន្ត ទៅតូប និងឃ្លាំងជិតខាង នៅម៉ោងជិត ១២ ពាក់កណ្ដាលអធ្រាត្រ ។ ប៉ុន្តែមកទល់នៅថ្ងៃទី៣ ខែកុម្ភៈ នេះ ក៏នៅមិនទាន់មានព័ត៌មាន ពីទំហំខូចខាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង