ក្មេងស្រីសិស្សវិទ្យាល័យហ៊ុន សែន ប្រម៉ោយ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយស្រុកវាលវែង ចំនួន ១៣ នាក់ បានដួលសន្លប់ ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុ
ក្មេងស្រីសិស្សវិទ្យាល័យហ៊ុន សែន ប្រម៉ោយ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយស្រុកវាលវែង ចំនួន ១៣ នាក់ បានដួលសន្លប់ ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុ
ពោធិសាត់ៈ នៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្មេងស្រីសិស្សវិទ្យាល័យហ៊ុន សែន ប្រម៉ោយ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយស្រុកវាលវែង ចំនួន ១៣ នាក់ បានដួលសន្លប់ ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុ ហើយនៅរសៀលថ្ងៃដដែលនេះ ស្ថានភាពសុខភាពរបស់ក្មេងស្រីទាំងនោះ មានភាពប្រសើរឡើងវិញ អស់ហើយ។
ក្មេងស្រីសិស្សសាលា ចំនួន ១៣នាក់ ដែលបានដួលសន្លប់ ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងមូលហេតុនោះ មានដូចជា ១.ឈ្មោះ សាន សុផៃ ថ្នាក់ទី៩C , ២.ឈ្មោះ សៀវ ឡុងនី ថ្នាក់ទី៩B , ៣.ឈ្មោះនឹម ស្រីនាង ថ្នាក់ទី១១C, ៤.ឈ្មោះ គួន សុភា ថ្នាក់ទី១២A, ៥.ឈ្មោះ ឆោម ស្រីនាង ថ្នាក់ទី១២A, ៦.ឈ្មោះ ហោ សុមន្តី ថ្នាក់ទី១២A, ៧.ឈ្មោះ ឆន ស្រីពៅ ថ្នាក់ទី១២A, ៨.ឈ្មោះ ថែម ថារី ថ្នាក់ទី១១C, ៩.ឈ្មោះ ចាន លេងហេងថ្នាក់ទី១១A, ១០.ឈ្មោះ ពៅ សុីនួន ថ្នាក់ទី១១A , ១១.ឈ្មោះ ភី ស្សា ថ្នាក់១២A, ១២.ឈ្មោះ មុិច មន្នី ថ្នាក់ទី៩ និង១៣.ឈ្មោះ ផាន សុគន្ធា ថ្នាក់ទី៨ ។
សិស្សស្រីដែលដួលសន្លប់ទាំងអស់ ត្រូវបានលោកគ្រូ អ្នកគ្រូនិងអាណាព្យាបាល បញ្ជូន មកមណ្ឌលសុខភាពប្រម៉ោយ ដេីម្បីតាមដានអាការៈ និងស្រាវជ្រាវរកមូលហេតុបន្ត។
លោកវរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងថា បើតាមការសន្និដ្ឋានរបស់ក្រុម គ្រូពេទ្យថា ប្អូនៗសិស្សសាលា ដែលបានដួលសន្លប់ខាងលើ អាចបណ្តាលមកពី ការខ្វះអាហារូបត្ថម្ភ ដោយសារការហូប មិនបានគ្រប់គ្រាន់ ទើបបណ្តាលឱ្យកើតមានករណី ខាងលើនេះ ។ ដោយឡែក តាមអប៉ិយជំនឿ ដោយសារនៅមុនពេលកើតហេតុ ក្មេងស្រីបានមើលឃើញរូបផ្សេងៗ នៅក្នុងបរិវេណ សាលា ដែលធ្វើឲ្យភ័យស្លន់ស្លោ ដួលជាបន្តបន្ទាប់ តែទោះជាយ៉ាងណា នៅថ្ងៃអាទិត្យ សប្តាហ៍នេះ ទាំងក្រុមការងារចុះស្រុកវាលវែង រួមនឹងនាយកសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្សទាំងអស់ នឹងធ្វើពិធីសែនព្រេន តាមបែបព្រហ្មញ្ញសាសនា ដើម្បីសុំសេចក្តីសុខ កុំឱ្យកើតមានបែបនេះទៀត ។
លោកវរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងបន្ថែមទៀតថា មកដល់ពេលនេះ ស្ថានភាព សុខភាពរបស់ប្អូនៗ ក្មេងស្រីសិស្សសាលាទាំងអស់ មានភាពប្រសើរឡើងវិញ អស់ហើយ៕