លោក ឃួង ស្រេង ៖ ប្រទេសជាតិ មានសន្តិភាពពេញលេញ ទើបគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើនរុងរឿង
លោក ឃួង ស្រេង ៖ ប្រទេសជាតិ មានសន្តិភាពពេញលេញ ទើបគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើនរុងរឿង
ភ្នំពេញ៖ នារសៀលនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ ប្រទេសជាតិ មានសន្តិភាពពេញលេញ ទើបគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើនរុងរឿងបាន។ ដូច្នេះត្រូវរួមគ្នារក្សាសន្តិភាពនេះ ឱ្យបានគង់វង្ស។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសទទួលស្គាល់ សាខាគណបក្ស ក្រុមហ៊ុន ពិភពដីមាស គ្រុប ចំនួន ៣៥០ នាក់ ។
លោក ឃួង ស្រេង បានលើកឡើងថា ការចូលរួមរបស់បងប្អូន ទាំងចំនួន ៣៥០ នាក់ ដែលបានមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺបញ្ជាក់ឱ្យ ឃើញពីការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការថែរក្សាកេរតំណែល និងសមិទ្ធផល របស់ដូនតាយើង ពីមុនមកនោះ គឺថែរក្សា ការពារសន្តិភាព ដែលរកបានមកដោយលំបាក របស់សម្តេចតេជោ ហ៊ុន សែន ។ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង ចង់រកស៊ីទទួលទាន រៀនសូត្រ ចង់ធ្វើដំណើរទៅណាមកណា ដោយសេរី មិនភ័យខ្លាចអ្វីទាំងអស់។
លោក ឃួង ស្រេង ក៏បានលើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរបប ប៉ុល ពត ដែលរស់នៅក្នុងភាពភ័យខ្លាច និងស្រេកឃ្លានបំផុត និងបានលើកឡើង ពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូរំដោះប្រទេសជាតិ ចេញពីរបបដ៏ខ្មៅងងឹតមួយនេះ។
ដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិមួយទៅបាន សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា មានតែប្រទេស មានសន្តិភាពទេ ទើបយើងអាចអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចំរើន ជឿនលឿនបាន ។ ដូច្នេះហើយ ទើបសម្តេច លះបង់គ្រប់បែបយ៉ាង រហូតយកអំណាច របស់សម្តេច មកដាក់លើជើងពាន បង្កើតឱ្យមានការបោះឆ្នោត ដោយសេរី ពហុបក្ស និងជាបន្តបន្ទាប់មកទៀត ដោយអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច ទើបប្រទេសជាតិ មានសន្តិភាពពេញលេញ ដែលធ្វើឱ្យប្រទេសកម្ពុជា មានឱកាសក្នុង ការកសាង អភិវឌ្ឍន៍ប្រទេស រីកចំរើនរុងរឿង មកដល់បច្ចុប្បន្ននេះ។
លោក ឃួង ស្រេង បានសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត ១សន្លឹក របស់ គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ២០២៣ ខាងមុខនេះ ដើម្បីយើងមាន ឱកាស កសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចំរើនរុងរឿង បន្ថែមទៀត៕