មត្ថកិច្ចចម្រុះព័ទ្ធចាប់មុខសញ្ញាប្រព្រឹត្តបទល្មើសនេសាទ ដែលបានរត់ចោលទូកជ័រ ស្មាច់ ១គ្រឿង ឧបករណ៍ឈិបយន្ត ១វង់ ម៉ាស៊ីនកាណូតកម្លាំង ១៨ សេស ពណ៌ក្រហម ១គ្រឿង ឧបករណ៍ឆក់
មត្ថកិច្ចចម្រុះព័ទ្ធចាប់មុខសញ្ញាប្រព្រឹត្តបទល្មើសនេសាទ ដែលបានរត់ចោលទូកជ័រ ស្មាច់ ១គ្រឿង ឧបករណ៍ឈិបយន្ត ១វង់ ម៉ាស៊ីនកាណូតកម្លាំង ១៨ សេស ពណ៌ក្រហម ១គ្រឿង ឧបករណ៍ឆក់
ភ្នំពេញៈ កាលពីយប់ថ្ងៃទី១ខែកុម្ភៈ ឆ្នំា២០២៣នេះ មុខសញ្ញាប្រព្រឹត្តបទល្មើសនេសាទ ដែលបានរត់ចោលទូកជ័រ ស្មាច់ ១គ្រឿង ឧបករណ៍ឈិបយន្ត ១វង់ ម៉ាស៊ីនកាណូតកម្លាំង ១៨ សេស ពណ៌ក្រហម ១គ្រឿង ឧបករណ៍ឆក់ (អាំងវែទ័រ) ១គ្រឿង អាគុយ ៧០ អំពែរមួយគ្រឿង និងខ្សែភ្លើង ប្រវែង ៦ម៉ែត្រ ក្នុងពេលសមត្ថកិច្ចចម្រុះ ព័ទ្ធចាប់នៅចំណុចព្រែកកេះ ភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិរៀង ពេលនេះ សមត្ថកិច្ចកំពុងតែ បន្តនីតិវិធីតាមរក តាមរយៈវត្ថុតាងដែលរឹបអូសបាន។
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកនេសាទដោយប្រើឩបករណ៍ឆក់ និង ឈិបយន្ត ដែលបានរត់គេចខ្លួន ពេលសមត្ថកិច្ចចម្រុះ ព័ទ្ធចាប់ដោយបានពន្លិចទូកចោល ទៅក្នុងទឹកនោះ ពេលនេះ ក្រុមការងារ កំពុងបន្តធ្វើការស្រាវជ្រាវ តាមរយៈអាជ្ញាធរ មូលដ្ឋាន និងសហគមន៍ ដែលគេអាចស្គាល់ តាមរយៈវត្ថុតាងដែលរឹបអូសបាន។
នាយខណ្ឌរដ្ឋបាលជលផល បាននិយាយឱ្យដឹងទៀតថា នៅក្នុងពេលចុះបង្ក្រាប បទល្មើសនេសាទនេះ មានការចូលរួមពីសហគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជ្រៃ ដោយប្រើប្រាស់កាណូត បីគ្រឿង ដើម្បីព័ទ្ធចាប់ជនសង្ស័យប្រព្រឹត្តបទល្មើស ដោយប្រើ ឧបករណ៍ឆក់ និងឈិបយន្ត នៅពេលយប់ ។ ក្រុមការងារ បានព័ទ្ធគ្រប់ទិស ជនសង្ស័យ ក៏បានពន្លិចទូក ទៅក្នុងទឹក រួចគេចខ្លួនបាត់ នៅពេលយប់នោះ។
កាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី១ ខែកុម្ភៈ ខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំផ្នែករដ្ឋបាលជលផល កំពង់លាវ និងសង្កាត់រដ្ឋបាលជលផល ទួលតាកែវ និងពារាំង សហការជាមួយប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកជ្រៃ ស្រុកពោធិរៀង និង គណៈកម្មការ សហគមន៍នេសាទ បាទងសាមគ្គី ប្រាំពីរមករា ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចព្រែកកេះ ភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិរៀង បានប្រទះបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់មួយករណី ដោយរឹបអូសបានវត្ថុតាង ទុកជាបណ្ដោះអាសន្ន មានទូកជ័រស្មាច់ ១គ្រឿង ឧបករណ៍ ឈិបយន្ត មួយវង់ ម៉ាស៊ីនកាណូតកម្លាំង ១៨ សេស ពណ៌ក្រហម មួយគ្រឿង ឧបករណ៍ឆក់ (អាំងវែទ័រ) មួយគ្រឿង អាគុយ ៧០ អំពែរមួយគ្រឿង និងខ្សែភ្លើងប្រវែង ៦ម៉ែត្រ ចាក់លែងត្រីចម្រុះ ចូលបឹងវិញ ទម្ងន់ ១០ គីឡូក្រាម៕