Banner KNP Detail Top

ផ្អើលពេញហ្វេសប៊ុក មានការចែករំលែក ឃ្លីបវីដេអូ ដែលថតពីកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ត

អើលពេញហ្វេសប៊ុក មានការចែករំលែក ឃ្លីបវីដេអូ ដែលថតពីកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ត

ភ្នំពេញ ៖ ករណីចោរឆក់ទូរស័ព្ទនេះ កើតឡើងនៅ រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅមុខអគារ ហ្គោលដិន ថាវវើរ ស្ថិតនៅជិតស្តុបអាងទឹកអូឡាំពិក ក្នុងសង្កាត់វាលវង ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ផ្អើលពេញហ្វេសប៊ុក មានការចែករំលែក ឃ្លីបវីដេអូ ដែលថតពីកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ត បានបង្ហាញពីសកម្មភាពរបស់ក្រុមចោរឆក់ទូរសព្ទរបស់អ្នកដំណើរកំពុងជិះម៉ូតូកង់បី (ផាស់អាប់) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Hea Khy Hsk បានបង្ហោះវីដេអូ ព្រមទាំងបានបញ្ជាក់អោយបានដឹងថា «សកម្មភាពចោរឆក់ទូរសព្ទមុខឡានខ្ញុំច្បាស់ៗហ្មង ស្លាកលេខក៏ច្បាស់» ។
ក្រុមជនសង្ស័យចំនួន០៥នាក់ ជិះម៉ូតូចំនួន០៣គ្រឿង ក្នុងនោះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JX-2213 ជាអ្នកធ្វើសកម្មភាពឆក់ទូរស័ព្ទផ្ទាល់ពីអ្នកដំណើរកំពុងជិះម៉ូតូកង់បី(ផាស់អាប់) នៅលើដងផ្លូវ ។ ក្រោយឆក់បានសម្រេចហើយ ក្រុមចោរឆក់ទាំងអស់នេះ បើកបើកម៉ូតូបន្ថែមល្បឿន គេចខ្លួនបាត់ស្រមោល ។ ប៉ុន្តែសកម្មភាពឆក់ទូរស័ព្ទទាំងស្រុងនេះ ត្រូវបានប្រជាពលរដ្ឋ ថតបានស្លាកលេខម៉ូតូ និងភិនភាគជនសង្ស័យយ៉ាងច្បាស់ ។
មហាជនជឿជាក់យ៉ាងច្បាស់ថា សមត្ថកិច្ចជំនាញ នឹងអាចស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យបានក្នុងពេលឆាប់ៗនេះ ដើម្បីនាំខ្លួនមកផ្តន្ទោទោសតាមច្បាប់ ។ ទោះជាយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ត្រូវប្រុងប្រយ័ត្នទ្រព្យសម្បត្តិផ្ទាល់ខ្លួនផង ៕

អត្ថបទដែលជាប់ទាក់ទង