Banner KNP Detail Top

រថយន្តធុនយក្សប្រភេទវ៉េអងជាច្រើនគ្រឿង បានដឹកទំនិញពេញៗទ្រុងសង្ស័យជាទំនិញគេចពន្ធ ដោយសម្រុកដឹកទៅទម្លាក់នៅជិតច្រករបៀង នៃប៉ុស្ត៍នគបាលវរៈការពារព្រំដែនស្រម៉ នៃវរៈសេនាតូច៦០៩ រួចផ្ទេរដាក់លើត្រាក់ទ័រឆ្លងដែនទៅប្រទេសវៀតណាម ទាំងថ្ងៃ ទាំងយប់ ដូចគេហែកឋិន

រថយន្តធុនយក្សប្រភេទវ៉េអងជាច្រើនគ្រឿង បានដឹកទំនិញពេញៗទ្រុងសង្ស័យជាទំនិញគេចពន្ធ ដោយសម្រុកដឹកទៅទម្លាក់នៅជិតច្រករបៀង នៃប៉ុស្ត៍នគបាលវរៈការពារព្រំដែនស្រម៉ នៃវរៈសេនាតូច៦០៩ រួចផ្ទេរដាក់លើត្រាក់ទ័រឆ្លងដែនទៅប្រទេសវៀតណាម ទាំងថ្ងៃ ទាំងយប់ ដូចគេហែកឋិន

ខេត្តស្វាយរៀង៖ ករណីនេះ បានកើតឡើងនៅយប់ថ្ងៃទី២ កុម្ភៈ ឆ្នំា២០២៣ រហូតមកថ្ងៃទី៣ កុម្ភៈ ២០២៣ នៅចំណុចច្ររបៀងស្រម៉ ស្ថិតនៅភូមិស្រម៉ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ។ទាក់ទិនករណីនេះដែរ លោកវរសេនីយ៍ឯកយ៉ន សុផល ប្រធាននគបាលវរការពារព្រំដែននៃវរសេនាតូចលេខ៦០៩ បានប្រាប់កោះសន្តិភាពថា រថយន្តប្រភេទវ៉េអងចំនួន២គ្រឿងនោះ គឺដឹកទំនិញ ខោអាវគីប និងខោអាវជជុះ វង្វេងផ្លូវ បានដាច់កាឡេ ទៅមុខលែងរួច ក៏លើកទំនិញចុះ ហើយយកគ្រឿងប្រឡាស់ទៅជួសជុល រួចសមត្ថកិច្ចឲ្យលើកទំនិញដឹកត្រឡប់ក្រោយវិញ ឮថា រថយន្តដឹកទំនិញ២គ្រឿងនេះគោលដៅដឹកទៅខេត្តត្បូងឃ្មុំ ។
មានរថយន្តធុនយក្សប្រភេទវ៉េអងជាច្រើនគ្រឿង បានដឹកទំនិញពេញៗទ្រុងសង្ស័យជាទំនិញគេចពន្ធ ដោយសម្រុកដឹកទៅទម្លាក់នៅជិតច្រករបៀងនៃប៉ុស្ត៍នគបាលវរៈការពារព្រំដែនស្រម៉ នៃវរៈសេនាតូច៦០៩ រួចផ្ទេរដាក់លើត្រាក់ទ័រឆ្លងដែនទៅប្រទេសវៀតណាមទាំងថ្ងៃទាំងយប់ដូចគេហែកឋិន ដោយមានសមត្ថកិច្ចជាច្រើនស្ថាប័ននៅអមដំណើរ ។

ចំណែកមហាជនវិញនាំគ្នាសើចហួសចិត្ត ដំណើរឆ្ពោះទៅខេត្តត្បូងឃ្មុំ វង្វេងមកដល់ច្រករបៀងស្រម៉ ឃុំខ្សែត្រស្រុកកំពង់រោទ៌ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគបាលឃុំខ្សែត្របានបង្ហើបឲ្យដឹងថា វង្វេងស្អី ! គឺរថយន្តធុនយក្សប្រភេទវ៉េអង ដឹកទំនិញពេញៗទ្រុង បើកបរចុះពីផ្លូវជាតិលេខ១ឆ្ពោះតាមផ្លូវជាតិលេខ ៣១៤Dមករង្វង់មូលរូបក្រពើ ទីរួមស្រុកកំពង់រោទ៌បទឆ្វេងមកដល់ក្តោងទ្វាវត្តក្តីកណ្តាល ឆ្ពោះទៅច្រករបៀងស្រម៉នៃប៉ុស្ត៍វរៈការពារព្រំដែនស្រម៉ គោលបំណងផ្ទេរទំនិញ ដាក់លើត្រាក់ទ័រវៀតណាមដឹកឆ្លងដែន (ចេញតាមច្រកខណ្ឌទ្រី)ទៅប្រទេសវៀតណាម។
ប្រភពដដែលបានបន្តថា មានរថយន្តធុនយក្សដឹកទំនិញ គេចពន្ធទាំងនេះគឺបានធ្វើសកម្មភាព១ខែមកហើយ មិនមែនទើបតែ យប់ថ្ងៃទី២ កុម្ភៈ នេះទេ ហើយរថយន្តទាំងនេះបានដឹកទំនិញលើសទម្ងន់ ដឹកដុំបាល់ក្រណាត់ និងខោអាវគីបក្នុង១គ្រឿងចាប់ពី៣៥តោន ទៅ៤៥តោន បង្កឲ្យបាក់ស្រុតផ្លូវខូច ជាច្រើនកន្លែង បានបំផ្លាញផ្លូវលំនិងផ្លូវក្រាលកៅស៊ូជនបទ ហើយបើគ្មានការទប់ស្កាត់ទេ ផ្លូវជនបទ និងលូកាត់ថ្នល់ពិតជាបាក់ស្រុតខូចជាមិនខានទាន ៕

អត្ថបទដែលជាប់ទាក់ទង