Banner KNP Detail Top

បង្រ្កាបបទល្មើសជលផលក្នុងបឹងទន្លេសាប ស្រុកស្ទោង ខេត្តកំពង់ធំ

បង្រ្កាបបទល្មើសជលផលក្នុងបឹងទន្លេសាប ស្រុកស្ទោង ខេត្តកំពង់ធំ


(កំពង់ធំ)៖ ប្រតិបត្តិការនេះធ្វើឡើងពេញមួយថ្ងៃនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដឹកនាំដោយលោក ជ័យ ចាន់គង់ អនុប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាអនុប្រធានក្រុមប្រចាំការនៅឃុំពាមបាង។
កម្លាំងចម្រុះបានចុះបង្រ្កាបបទល្មើសជលផលក្នុងបឹងទន្លេសាបនៅចំណុចព្រែកបាឡតរហូតដល់បាទ័លព្រំប្រទល់ពាមបាង ផាត់សណ្តាយ ស្ថិតក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពងធំ ដកហូតបាន និងរុះរើចេញនូវឧបករណ៍ខុសច្បាប់មួយចំនួន។
ក្នុងសកម្មភាពនោះ កម្លាំងចម្រុះបានសម្រេចម្រុះរើបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកដាក់កាត់ព្រែកចំនួន៥របាំង ប្រវែង៥០០ម៉ែត្រ ឡុកចំនួន១០គ្រឿង លូចំនួន២០មាត់ បង្គោលឈើចំនួន២៣០ដើម ចាក់ត្រីប្រលែងចូលបឹងធម្មជាតិទម្ងន់២០គីឡូក្រាម និងបានអប់រំប្រជាពលរដ្ឋរស់នៅភូមិបាឡត ឃុំពាមបាងបានចំនួន៨នាក់ ឱ្យរុះរើរបាំងសាច់អួនដាក់កាត់ព្រែកដែលនៅសេសសល់ដោយខ្លួនឯង។
លោក ជ័យ ចាន់គង់ បានបញ្ជាក់ថា ប្រជានេសាទនៅតែបន្តនេសាទហួសដែនកំណត់ និងប្រើឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ ពុំគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលនោះឡើយ លោកស្នើសល់ប្រជានេសាទចូលរួមទាំងអស់គ្នា ដើម្បីប្រយោជន៍ទាំងអស់គ្នា ពិសេសចូលរួមអនុវត្តតាមច្បាប់កំណត់ និងចេះភ្ញាក់រលឹកទាំងអស់គ្នាដើម្បីការពារសម្បត្តិធនធានធម្មជាតិតកូនតចៅ។ ក្នុងនោះដែរ អាជ្ញាធរភូមិបានសម្ដែងនូវការសប្បាយចិត្តចំពោះមន្ត្រីជំនាញដែលបានផ្ដល់ឱកាស និងយោគយល់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំ ដើម្បីប្រកបរបរនេសាទក្នុងការបង្កើនជីវភាពគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង