ផ្ទុះការចាប់អារម្មណ៍ ទៅលើក្មេងប្រុសម្នាក់ ដែលម្តាយបានវេចបាយដាក់អោយមកសាលារៀនដោយពោលប្រាប់អ្នកគ្រូថា ខ្លួនធ្វើដំណើរតែ១០គីឡូទេដើម្បីមកសាលា
ផ្ទុះការចាប់អារម្មណ៍ ទៅលើក្មេងប្រុសម្នាក់ ដែលម្តាយបានវេចបាយដាក់អោយមកសាលារៀនដោយពោលប្រាប់អ្នកគ្រូថា ខ្លួនធ្វើដំណើរតែ១០គីឡូទេដើម្បីមកសាលា
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានអ្នកគ្រូម្នាក់ដែលគណនេយ្យហ្វេកប៊ុកថា ទេមារ៉ា បានបង្ហោះរូបភាពរបស់ក្មេងប្រុសម្នាក់ ដោយភ្ជាប់ជាមួយសំណេរថា «គាត់ថាពីផ្ទះមកសាលារៀនតែ10kmទេ អ្នកគ្រូ ម៉ែគាត់វេចបាយបុកម្ទេសថែមសាច់១ដុំ សំខាន់ហៅគ្រូភ្លក់បុកម្ទេស ហិលឆ្ងាញ់ខ្លាំង»។ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើក្មេងប្រុសម្នាក់ ដែលម្តាយបានវេចបាយដាក់អោយមកសាលារៀនដោយពោលប្រាប់អ្នកគ្រូថា «ខ្លួនធ្វើដំណើរតែ១០គីឡូទេដើម្បីមកសាលា»។
តាមរយៈពាក្យសម្តីដែលក្មេងប្រុសរូបនេះ បានពោលមកហាក់ធ្វើអោយមហាជនជាច្រើនចាប់អារម្មណ៍សូម្បីតែគ្រូក៏មានចិត្តរំភើបនឹងកោតសរសើរនៅការព្យាយាមរបស់កូនសិស្សរបស់ខ្លួនដែលបានធ្វើចម្ងាយយ៉ាងឆ្ងាយពីផ្ទះ ដើម្បីមករៀន ក្នុងការក្រេបយកចំណេះពីគ្រូ។
អ្នកគ្រូបានប្រាប់ថា កូនសិស្សរបស់អ្នកគ្រូរូបនេះមានឈ្មោះថា ឧសភា ដោយកាលពីប៉ុន្មានថ្ងៃមុនអ្នកគ្រូបានមកបង្រៀនកូនសិស្សដូចសព្វដង ដោយនៅពេលចេញលេងកូនសិស្សរូបនេះបានយកបាយមកញ៉ាំនៅក្នុងថ្នាក់ រួមហៅអ្នកគ្រូពិសាដោយអ្នកគ្រូសង្កេតឃើញមាន ម្ហូបបុកម្ទេសត្រឹមតែមួយស្លាបព្រាតូច និងសាច់មួយដុំតែប៉ុណ្ណោះ ៕