Banner KNP Detail Top

បង្ក្រាបជាក់ស្ដែង ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

បង្ក្រាបជាក់ស្ដែង ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ កំលាំងជំនាញខណ្ឌនិងប៉ុសិ៍ត បានធ្វើការបង្ក្រាបជាក់ស្ដែង ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដើមត្នោត ដីផ្នូរខ្មោច ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ មានឈ្មោះ តេង វិចិត្រភេទ ប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មុខរបរ មិនពិតប្រាកដ ។ ហើយបានដកហូតនូវក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់សង្ស័យជាគ្រឿងញៀន។
ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅឃុំខ្លួននៅ អធិការខណ្ឌប្ញស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង