ស្រាវជ្រាវករណីហិង្សា នឹងធ្វើឲ្យខូចខាតដោយចេតនា ចំណុចផ្លូវខ្នងប្រឡាយ ភូមិថ្មី ឃុំបែកចាន ខេត្តកណ្ដាល
ស្រាវជ្រាវករណីហិង្សា នឹងធ្វើឲ្យខូចខាតដោយចេតនា ចំណុចផ្លូវខ្នងប្រឡាយ ភូមិថ្មី ឃុំបែកចាន
ខេត្តកណ្ដាល
ខេត្តកណ្ដាល : នៅចំណុចផ្លូវខ្នងប្រឡាយ ភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
-ជនរងគ្រោះ ០១នាក់ប្រុស
.ឈ្មោះ ច្រឹក ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
+ជនសង្ស័យ ០៥ នាក់ ភេទប្រុស ឃាត់ខ្លួន០២នាក់ គេចខ្លួន០៣នាក់
១-ឈ្មោះ សារ៉ូ គន់លាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២-ឈ្មោះ ចាន់ ប្រេស៊ីល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣-ឈ្មោះ លឹម ម៉េងគួយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន)។
៤-ឈ្មោះ អុីង សៀកផេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស នៅភូមិត្រពាំងក្រសាំង ឃុំចែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (គេចខ្លួន)។
៥-ឈ្មោះ ភ្លោះ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (គេចខ្លួន)។
+វត្ថុតាងចាប់យក៖
.កាត់តាប៊ូម៉ូតូជាប់ជាមួយផ្លាក់លេខ កណ្ដាល 1AQ-3315 (ជារបស់ជនរងគ្រោះ ដែលជនសង្ស័យយកទៅ)។
-ផលប៉ះពាល់៖
ជនរងគ្រោះមានរបួសរលាត់ស្បែកតិចៗពេញខ្លួន និងខូចខាតបែកខោអាវម៉ូតូ បាត់កាត់តាប៊ូម៉ូតូជាប់ជាមួយផ្លាក់លេខ កណ្ដាល 1AQ-3315 (ម៉ូតូម៉ាកសង់C125 ឆ្នាំ២០២២ ពណ៌ខ្មៅ)។
-សភាពរឿងហេតុ
នៅមុនពេលកើតហេតុជនងគ្រោះ និងមិត្តភក្ដិមានគ្នាបួននាក់ បានទៅអង្គុយលេងដីចម្ការដាំឈូក ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ។ បន្ទាប់មកស្រាប់តែមានបក្ខពួកជនសង្ស័យមានគ្នា១០ទៅ១៥នាក់ ជិះម៉ូតូច្រើនគ្រឿង ទៅដល់ដីចម្ការដាំឈូកនោះដែរ ហើយបានស្រែកជេរ និងចង្អុលមុខទៅលើភាគីជនរងគ្រោះ បន្ទាប់មកក៏ជិះម៉ូតូចេញទៅវិញបាត់អស់ទៅ ហើយជនរងគ្រោះ និងមិត្តភក្ដិបានបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។នៅពេលជនរងគ្រោះជិះម៉ូតូដល់ចំណុចកើតហេតុ ស្រាប់តែមានបក្ខពួកជនសង្ស័យចំនួន០៥នាក់បានជិះម៉ូតូទៅដល់ដែរ ហើយធ្វើសកម្មភាពព្រួតគ្នាវាយទៅលើជនរងគ្រោះ និងវាយបំផ្លាញម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យខូចខាត ក្រោយពីធ្វើសកម្មភាពរួចហើយបក្ខពួកជនសង្ស័យបានយកផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ ហើយជិះគេចខ្លួនអស់បាត់ទៅ។ ក្រោយមកជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍បែកចាន និងបានសហការណ៍ជាមួយផ្នែកជំនាញ ចុះទៅដល់កន្លែងកើតហេតុនិងទទួលពាក្យបណ្ដឹងជនរងគ្រោះ។ ក្រោយមកទើបកម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ កំណត់មុខសញ្ញាបាន ក៏ស្រាវជ្រាវស្វែងរកជនសង្ស័យនិងបក្ខពួក។
-រហូតដល់ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១០ និង៣០នាទី ទើបឃាត់ខ្លួនជនសង្ស័យឈ្មោះ សារ៉ូ គន់លាង ឈ្មោះ ចាន់ ប្រេស៊ីល ហើយនាំទៅប៉ុស្ដិ៍នគរបាលបែកចាន ដើម្បីសួនាំបន្តតាមនីតិវិធី។
-នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានព្រួតគ្នាវាយទៅលើជនរងគ្រោះនិងម៉ូតូបណ្ដាលឲ្យខូចខាតប្រាកដមែន។
ករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕